ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភ ២ លានដុល្លារអាមេរិក ដល់មូលនិធិអណ្តូងទឹកស្អាត!

//s9.kh1.co/d2/d2431c35ae0791e1a7c95e2151e5cc5a2a3f0a2d.jpg
សង្គម

 ២៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនណាហ្គាវើលដ៍ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ដោយចូលរួមក្នុងកិច្ចការអភិវឌ្ឍជនបទ។

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ដោយចូលរួមក្នុងកិច្ចការអភិវឌ្ឍជនបទប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដោយបានធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិកសម្រាប់សកម្មភាពគាំទ្រសហគមន៍របស់មូលនិធិអណ្តូងទឹកស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ណាហ្គាវើលដ៍បេះដូងសប្បុរស បានប្រគល់ទឹកប្រាក់ ២ លានដុល្លារអាមេរិក
ណាហ្គាវើលដ៍បេះដូងសប្បុរស បានប្រគល់ទឹកប្រាក់ ២ លានដុល្លារអាមេរិក

លោកជំទាវ ពេជ ចន្ទមុន្នី តំណាងមូលនិធិអណ្តូងទឹកស្អាត បានទទួលមូលប្បទានបត្រនៅក្នុងពិធីប្រគល់ និងទទួលដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ លោក Sean Tan

នាយកគ្រប់គ្រងណាហ្គាវើលដ៍ ទទួលលិខិតថ្លែងអំណរគុណពីលោកជំទាវ ពេជ ចន្ទមុន្នី
នាយកគ្រប់គ្រងណាហ្គាវើលដ៍ ទទួលលិខិតថ្លែងអំណរគុណពីលោកជំទាវ ពេជ ចន្ទមុន្នី

លទ្ធភាពក្នុងការទទួលបានទឹកពិសាគ្រប់គ្រាន់ មានសុវត្ថិភាព និងមានអនាម័យ គឺជាតម្រូវការមូលដ្ឋានដ៏ចាំបាច់បំផុតមួយដែលមិនអាចខ្វះបានសម្រាប់ការរស់នៅ។ ប្រជាជនកម្ពុជានៅតាមទីជនបទ និងតំបន់ដាច់ស្រយាលខ្លះ អាចប្រឈមមុខនឹងកង្វះខាតទឹកស្អាតសម្រាប់ទទួលទាន ខណៈការប្រើប្រាស់ទឹកកខ្វក់ មានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេមិនអាចទៅធ្វើការ ឬទៅសាលារៀនបាន។

ដោយមើលឃើញពីផលប៉ះពាល់របស់ប្រជាជននៅតាមសហគមន៍ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចការផ្តល់ទឹកស្អាតរបស់មូលនិធិអណ្តូងទឹកស្អាត។

លោក Pern Chen បាននិយាយថា៖

«កង្វះទឹកស្អាត នៅតែជាបញ្ហាប្រឈមរបស់ប្រជាជននៅតាមសហគមន៍ខ្លះ។ អ្នកភូមិខ្លះយកទឹកមកពីស្ទឹង អូរ ត្រពាំង ព្រែក និងប្រឡាយ សម្រាប់ផឹក ធ្វើម្ហូប ឬងូត។ ប្រភពទឹកខ្លះ មានភាពកខ្វក់ ឬមានបាក់តេរីដែលប៉ះពាល់ដល់សុខភាពអ្នកភូមិ។ សម្រាប់អ្នកភូមិ ដែលមានជីវភាពខ្វះខាត ហើយមានជំងឺ ពួកគេនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរ»។​

ប្រសាសន៍របស់លោក Pern Chen

គាត់ក៏បានបន្ថែមផងដែរថា៖

«តាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិកដល់មូលនិធិអណ្តូងទឹកស្អាត យើងទាំងអស់គ្នានឹងអាចបង្កើតនូវប្រភពទឹកស្អាតថ្មីៗ និងមានអនាម័យដល់សហគមន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអនាគតកាន់តែប្រសើរសម្រាប់ពួកគេ»។

  ប្រសាសន៍របស់លោក Pern Chen

លោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ផងដែរថា៖

«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការឧបត្ថម្ភដ៏មានសារសំខាន់នេះ។ ទឹកប្រាក់ ២ លានដុល្លារអាមេរិកនេះ នឹងត្រូវប្រើប្រាស់ដើម្បីកសាងអណ្តូងទឹក ១.០០០ អណ្តូងទូទាំងប្រទេសកម្ពុជាដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១០០.០០០ នាក់។ ជាមួយការគាំទ្ររបស់ណាហ្គាវើលដ៍បេះដូងសប្បុរស យើងជឿជាក់ថា គំនិតផ្តួចផ្តើមរបស់យើង នឹងជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទីជនបទឆ្ពោះទៅរកការរស់នៅកាន់តែស្អាត សុខភាពល្អ និងជីវភាពកាន់តែធូធារ ព្រមទាំងជួយដល់ការកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង»។

ប្រសាសន៍របស់លោកជំទាវ ពេជ ចន្ទមុន្នី 
លោកជំទាវ ពេជ ចន្ទមុន្នី អានព្រឹត្តិបត្រព័ត៌មានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស 
លោកជំទាវ ពេជ ចន្ទមុន្នី អានព្រឹត្តិបត្រព័ត៌មានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស 

ចាប់តាំងពីឆ្នាំ ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើសកម្មភាពសង្គមជាច្រើនដោយផ្តោតទៅលើចំណុចស្នូលសំខាន់ៗ ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគម​ន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។

  គួររំឭកផងដែរថា ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតសកលនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រសួងសុខាភិបាលនូវកុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាក ៣.០០០ ឈុត។ លើសពីនេះ ម៉ាស់មុខសរុប ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ ក៏ត្រូវបានឧបត្ថម្ភក្នុងរយៈពេល ៤ ខែកន្លងទៅនេះដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញផងដែរ។ ទឹកប្រាក់សរុបដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានឧបត្ថម្ភសម្រាប់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានចំនួនជាង ៦៨.០០០ ដុល្លារអាមេរិក៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T