ការបាក់ដីនៅភាគខាងជើង​នៃប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្ស ១០ នាក់ទៀតហើយ

//s9.kh1.co/57/5701c97a8e2847cc36dc02de8fc13c8805b7e61e.jpg
សង្គម

 ២៨-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មន្ត្រីពីរនាក់បាននិយាយថាមនុស្ស ១០ នាក់ត្រូវបានសម្លាប់បន្ទាប់ពីការបាក់ដីបានវាយប្រហារខេត្តកាលីម៉ានតានភាគខាងជើងនៅភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃច័ន្ទ

ចាកាតា៖ មន្ត្រីពីរនាក់បាននិយាយថា មនុស្ស ១០ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីការបាក់ដីបានវាយប្រហារខេត្តកាលីម៉ានតាន ភាគខាងជើងនៅភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃចន្ទ ហើយការវាយតម្លៃពីហានិភ័យនេះកំពុងត្រូវបានអនុវត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តកាលីម៉ានតាន លោក Samto បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរតាមទូរស័ព្ទពីទីក្រុងនេះថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការបាក់ដីនៅចំណុចចំនួនបីក្នុងទីក្រុងតារ៉ាកាននៃខេត្ត ប៉ុន្តែមិនបណ្តាលឱ្យមានការជម្លៀសចេញទេ។

រូបតំណាង
រូបតំណាង

អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះជាតិ លោក Jusuf Latief បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុភ្លាមៗសម្រាប់បេសកកម្មស្វែងរក និងជួយសង្គ្រោះបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។

លោក Latief បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរថា “សាកសពទាំង ១០ នាក់ត្រូវបានក្រុមរបស់យើង និងអ្នកផ្សេងទៀតរកឃើញរួចហើយ។

គួរបញ្ជាក់ផងដែរថា មានវត្តមានទាហាន ប៉ូលិស បុគ្គលិកភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកស្ម័គ្រចិត្តក៏បានចូលរួមនៅក្នុងបេសកកម្មនេះដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T