លោក ថោងខុន៖ កម្ពុជា ស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍

//s9.kh1.co/d9/d9b6c251eed45b93b2262feed84761a94f4bfae3.jpg
Khmerhome

 ២៨-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/ec/ecf152c09b5b23d7f3176adef56a3788cc0edc02.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺក្នុងវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយផលសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

ខាងលើជាការលើឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងពិធីសម្ពោធភោជនីយដ្ឋានជប៉ុន១កន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា នេះ បានបន្តថា ក្រោមការដឹកនាំសម្ដេច នាយករដ្ឋមន្រ្តី ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។

លោក បានបន្តទៀតថា ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៦.៦លាននាក់ កើនឡើង ៦.៦ភាគរយ ក្នុងនោះទេសចរជប៉ុនចំនួន ២០៧,៦៣៦នាក់ ឈរក្នុងលំដាប់ទី៧ នៃទីផ្សារទេសចរណ៍ទាំង១០។ ប៉ុន្តែកន្លងមកនេះ ការរាតត្បាតជាសកលនៃជំងឺកូវីត-១៩ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងគំហុកដល់វិសយទេសចរណ៍។

នាឱកាសនោះ លោក រដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបាននិងកំពុងរៀបចំផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងពេល និងក្រោយពេលវិបត្តិ ដែលត្រូវរៀបចំជា ៣ដំណាក់កាលដូចខាងក្រោម៖

ទី១ (Resilient and Restart) ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ ចាប់ពីឆមាសទី២ ឆ្នាំ២០២០ រហូតដល់ឆមាសទី១ ឆ្នាំ២០២១។ ទី២ (Recovery) ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិ ដែលមានរយៈពេលចាប់ពីឆមាសទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។ និងទី៣ (Re-launch) ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសគឺរាជធានីភ្នំពេញ។ ជាការលើឡើងរបស់ លោក  មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងពិធីខាងលើ បានបន្តឱ្យដឹងថា ជាមួយនឹងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ការពេញនិយមទទួលទានអាហារជប៉ុនក៏មានការកើនឡើងដែរ ក្នុងនោះមានភោជនីយដ្ឋានជប៉ុនប្រមាណ ៣០០កន្លែង កំពុងបើកដំណើរការនៅកម្ពុជា។

លោក ថោង ខុន បានថ្លែងអំណរគុណចំពោះ វិនិយោគិនជប៉ុនក្នុងវិស័យទេសចរណ៍ រួមមាន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលតែងតែបង្ហាញទំនុកចិត្តនិងឱកាសវិនិយោគ តាមរយៈការបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា។ លោក បញ្ជាក់ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អប្រកបដោយកក់ក្តៅចំពោះវិនិយោគិន និងទេសចរជប៉ុន។

រដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធុរជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ សូមបន្តកិច្ចគាំទ្រ និងយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើនជាលំដាប់៕

លោក  មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
https://s9.kh1.co/__image/w=650,h=434,q=100/01/01fe11d4f939757ae2a099c7446f78ac9045fa5e.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T