ល្អណាស់! កីឡាករវ័យក្មេងរបស់ Barcelona កំពុងតែត្រូវចិត្តរបស់គ្រូបង្វឹកថ្មី

//s9.kh1.co/b6/b62a1ae0023e5c485dcba7cad32eee0286beb856.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម ​Villarreal ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

បរទេស៖ ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម ​Villarreal ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ La Liga ​កាលពីយប់មិញ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាំង៤គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ​២​គ្រាប់នៅ​នាទី​១៥​ និងនាទី ១៩ ​និង Lionel Messi រកបាន​១​គ្រាប់​នៅនាទី​៣៥ ​ដោយ​បាល់​ប៉េណាល់ទី និង ​១ គ្រាប់ចុងក្រោយកើតចេញពីបាល់ចូលទី​ខ្លួន​ឯង​របស់ Torres ​នៅ​នាទី ៤៥។ ​នេះគឺវា​ជា​ជ័យជម្នះ​លើក​ដំបូងក្នុង​ប្រកួត​ផ្លូវការ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Koeman ផងដែរ។

ការអបអរគ្រាប់បាល់របស់ក្រុម Barcelona
ការអបអរគ្រាប់បាល់របស់ក្រុម Barcelona

គួរឱ្យដឹងផងដែរថា ក្រោយ​ពី​ចប់​ការ​ប្រកួត ​អ្នក​ចាត់ការ​សញ្ជាតិ​ហូល្លង់បានអះអាងថា៖ “Ansu Fati ​នឹង​មាន​អនាគត​ល្អ។ ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​គេ​ក្នុងប្រកួតនេះ។ គេមានទំនុកចិត្តខ្ពស់ក្នុងការបញ្ចប់ទី ហើយ​គាត់​នឹង​កាន់​តែ​ល្អ​លើស​នេះ​ទៀត​សម្រាប់​ការ​ប្រកួត​ទៅ​ថ្ងៃ​ខាងមុខទៀត”៕

ការអបអរគ្រាប់បាល់របស់ Ansu Fati
ការអបអរគ្រាប់បាល់របស់ Ansu Fati

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T