អបអរសាទរ! ភរិយារបស់ ច្រឹង ពលរដ្ឋ សម្រាលបានកូនប្រុសម្នាក់មុននេះបន្តិច

//s9.kh1.co/ff/ff848d9686e05bb2a73afd0cd2381a66c0ff48ea.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ច្រឹង ពលរដ្ឋ បានក្លាយជាឪពុករបស់គេហើយ

ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាលទាត់ក្នុងស្រុកភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយ នូវកីឡាករ ច្រឹង ពលរដ្ឋ ដែលជាខ្សែបម្រើរូបសង្ហារបស់ក្លិប វិសាខា ។ យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ខ្សែបម្រើវ័យ២៣ឆ្នាំ បានបង្ហោះនូវរូបភាពមួយចំនួន បង្ហាញពីការទន្ទឹមរង់ចាំ សមាជិកថ្មីរបស់គេ បន្ទាប់ពីភរិយារបស់គេ ពរពោះអស់ជាច្រើនខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋ និង ភរិយា
ពលរដ្ឋ និង ភរិយា
https://s9.kh1.co/__image/w=650,h=488,q=100/75/75f2d524c789ce7e1bc281bada4d4dbb1df4c4c9.png

ហើយបើតាមការបង្ហោះរបស់ ពលរដ្ឋ នៅលើបណ្ដាញសង្គម ខ្ទង់ម៉ោង១០កន្លះ ព្រឹកថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ភរិយារបស់គេ សម្រាលបានកូនប្រុសម្នាក់ដ៏ជោគជ័យ។ ទន្ទឹមនឹងដំណឹងដ៏ត្រកអរនេះ ពលរដ្ឋ ក៏បានបង្ហោះរូបកូនប្រុសដ៏គួរឲ្យស្រលាញ់របស់ខ្លួន អមជាមួយពាក្យថា “ Thank You Everyone” ដែលចង់សម្ដែងការអគុណទៅដល់អ្នកគាំទ្រដែលបានផ្ញើរសារជូនពររូបគេកន្លងមក ក៏ដូចជាពាក្យអបអរសាទរជាហូរហែរ។

បន្ថែមពីនេះ ក្រោយធ្វើការឆ្លើយឆ្លងគ្នាជាមួយក្រុមការងារខ្មែរឡូត តាមរយៈសារអេឡិចត្រូនិច ប្រភពជិតស្និទ្ធរបស់ពលរដ្ឋ បានប្រាប់ឲ្យដឹងថា កូនប្រុសដ៏ស្រស់ស្អាត របស់ជម្រើសជាតិកម្ពុជារូបនេះ មានឈ្មោះថា "ពលរដ្ធ រិទ្ធ សាការិន" ៕  

កូនប្រុសរបស់ ពលរដ្ឋ
កូនប្រុសរបស់ ពលរដ្ឋ
កូនប្រុសរបស់ ពលរដ្ឋ
កូនប្រុសរបស់ ពលរដ្ឋ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T