ស្វិតស្វាញណាស់! បឹងកេតចែកគ្នាបានម្នាក់មួយពិន្ទុ ជាមួយព្រះខ័នរាជស្វាយរៀង សម្រាប់សប្តាហ៍ទី១៦ម្សិលមិញនេះ (មានវីដេអូ)

//s9.kh1.co/9e/9e352445748d787925516db5bd88198274af19f3.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចូលដល់នាទីបន្ថែមទៅហើយទើបបឹងកេត និង ព្រះខ័នរាជស្វាយរៀងរកបានម្ខាងមួយគ្រាប់

ភ្នំពេញ៖ សម្រាប់ការប្រកួតសប្តាហ៍ទី១៦នៃលីគកំពូលកម្ពុជា Metfone Cambodia League ម្សិលមិញនេះ ក្លិបបឹងកេតនៅតែរក្សាតំណែងកំពូលតារាងរបស់ខ្លួនក្រោយស្មើគ្នាក្នុងដី១ទល់នឹង១ជាមួយក្លិបព្រះខ័នរាជស្វាយរៀង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់បឹងកេត និង ព្រះខ័នរាជស្វាយរៀង (រូបភាព៖ BKFC)
ក្រុមកីឡាកររបស់បឹងកេត និង ព្រះខ័នរាជស្វាយរៀង (រូបភាព៖ BKFC)
  កីឡាករ Yamazaki Kenta (រូបភាព៖ BKFC)
  កីឡាករ Yamazaki Kenta (រូបភាព៖ BKFC)

បើគិតត្រឹម៩០នាទីក្លិបទាំងពីរនេះមិនអាចធ្វើអ្វីគ្នាបាននោះទេ​ ពោលនៅរក្សាលទ្ធផល០ទល់នឹង០។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺចូលដល់ម៉ោងបន្ថែមបង្គ្រប់៤នាទី ក្លិបទាំងពីរក៏អាចរកបានម្ខាងមួយគ្រាប់។ ក្នុងនោះកីឡាករសញ្ជាតិជប៉ុន Yamazaki Kenta ជាអ្នករកបានមួយគ្រាប់នាំមុខឲ្យក្លិបបឹងកេតនៅនាទីទី៩០+១ មុនពេលដែលកីឡាករ Thiago Santos ស៊ុតបានគ្រាប់តាមស្មើឲ្យស្វាយរៀងនៅនាទីទី៩០+៤។

  កីឡាករ​​ Thiago Santos (រូបភាព៖ PKRSVR FC)
  កីឡាករ​​ Thiago Santos (រូបភាព៖ PKRSVR FC)
សកម្មភាពនៃការប្រកួត (រូបភាព៖ BKFC)
សកម្មភាពនៃការប្រកួត (រូបភាព៖ BKFC)

យោងតាមលទ្ធផលនេះក្លិបបឹងកេតនៅតែបន្តឈរនៅលើកំពូលតារាងមាន៣៧ពិន្ទុ តាមពីក្រោយដោយក្លិបព្រះខ័នរាជស្វាយរៀងមាន៣៥ពិន្ទុ។

តារាងពិន្ទុត្រឹមសប្តាហ៍ទី១៦នៃលីគកំពូលកម្ពុជា (រូបភាព៖ CNCC)
តារាងពិន្ទុត្រឹមសប្តាហ៍ទី១៦នៃលីគកំពូលកម្ពុជា (រូបភាព៖ CNCC)

ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏មានការប្រកួតដ៏សែនជក់ចិត្តចំនួន២គូទៀតផងដែរក្នុងនោះ  ក្រុមវិសាខា ស្មើគ្នា ២ទល់នឹង២ ជាមួយនឹងក្រុម ណាហ្គាវើលដ៍ ខណៈក្រុម គិរីវង់សុខសែនជ័យ យកឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ៣ទល់នឹង១ ៕

តារាងលទ្ធផល សប្ដាហ៍ទី១៦ (រូបភាព៖ CNCC)
តារាងលទ្ធផល សប្ដាហ៍ទី១៦ (រូបភាព៖ CNCC)

ប្រភពBTVCambodia

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T