ស្រលាញ់គ្នាយូរហើយ ពេលសួររឿងរៀបការ ស្រាប់តែ តារាស្រីថៃទាំងនេះ និយាយថា...

//s9.kh1.co/29/29be6e988ee58cfae8feb026d1e3ddfcb9a46faa.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

និយាយដល់រឿងរៀបការ តារាស្រីជួរមុខ ក្នងសិល្បៈថៃទាំងនេះ បានបកស្រាយ និងប្រាប់ពីគម្រោងរបស់ពួកគេជាមួយមិត្តប្រុសនាពេលអនាគត

ថៃ៖ អាចនិយាយបានថា ជាគូស្នេហ៍នឹងគ្នា ដែលឆ្លងកាត់ឧបសគ្គមកជាមួយគ្នារាប់ឆ្នាំ ដែលសេចក្តី​ស្រលាញ់ និង ភាពផ្អែមល្ហែមរបស់ពួកគេ នៅតែមានឱ្យគ្នាទៅវិញទៅមក មិនចេះជិនណាយនោះ បានប្រើជីវិតគូរួមគ្នារបស់ពួកគេយ៉ាងមានសេចក្តីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានគូស្នេហ៍ជាច្រើន​ ដែលបានស្រលាញ់គ្នា និងយល់ចិត្តគ្នាអស់រយៈពេលរាប់ឆ្នាំមកហើយក្តី ក៏ប៉ុន្តែតម្រុយរៀបការ ពួកគេហាក់បីដូចជាស្ងាត់សូន្យឈឹង ឬក៏មិនទាន់សម្រេចចិត្តថា ពីគម្រោងរៀបការរបស់ពួកគេនាថ្ងៃអនាគត នៅឡើយទេ។

ជាក់ស្តែង ក្រឡេកមើល តារាស្រី​ទាំងនេះ ដែលជាទីចាប់អារម្មណ៍របស់មហាជន ដែលបានបង្ហើបនិយាយអំពីគម្រោងរៀបការ ដែលអ្នកគាំទ្រគ្រប់គ្នា កំពុងទន្ទឹងរង់ចាំ ថ្ងៃពិសេសរបស់ពួកគេ នៅថ្ងៃអនាគត នៃពិធីរៀបការនឹងកើតឡើងរវាងមិត្តប្រុសរបស់ពួកគេ។

ចង់ដឹងថា តារាស្រីទាំងនេះនិយាយអ្វីខ្លះ សូមទស្សនារូបខាងក្រោម៖

១. Yaya Urassaya

តារាសម្តែងស្រី Yaya Urassaya បង្ហើបថានាងកំពុងរង់ចាំការសុំរៀបការរបស់ Nadech មិត្តប្រុសរបស់នាង។ តារាស្រីរូបនេះក៏បាន បន្ថែមថាការសុំរៀបការពីមិត្តប្រុសដែលខ្លួនស្រលាញ់ គឺជាអ្វីដែនារីគ្រប់សុបិន្តប្រាថ្នាចង់បាន បូករួមនឹងនាងផងដែរ។

Yaya Urassaya
Yaya Urassaya

២. Bella Ranee

នៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់តារាសម្តែងស្រី Bella Ranee បានសារភាពថា នាងមិនទាន់គិតនោះទេ នៃគម្រោងជីវិតអាពាហ៍ពិពាហ៍។ បច្ចុប្បន្ននេះ នាងសប្បាយចិត្តនឹងអ្វីៗគ្រប់យ៉ាងទៅហើយ រួមទាំងការងារ មិនថាទំនាក់ទំនងស្នេហា ដូច្នេះនាងមិនចង់ទាន់គិត។

Bella Ranee
Bella Ranee

៣. Min Pechaya

ចំណែក តារាសម្តែងស្រី Min Pechaya និយាយថានាងនិងមិត្តប្រុសរបស់នាង មិនដែលធ្លាប់និយាយគម្រោងរៀបការនោះទេ។ នាងបន្ថែមថាពួកយើងមិនទាន់ប្រញាប់នោះទេ គ្រាន់តែការរស់នៅជាមួយគ្នាដោយមានសេចក្តីសុខដូចបច្ចុប្បន្ននេះ គឺនាងគ្រប់គ្រាន់ណាស់ទៅហើយ។

Min Pechaya
Min Pechaya
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T