ល្អដូចផ្កា! Barca លត់ Villarreal ៤-០ ប្រកួតបើកឆាក La Liga ខណៈខ្សែប្រយុទ្ធវ័យក្មេង Fati រកបាន២គ្រាប់ម្នាក់ឯង (មានវីដេអូ)

//s9.kh1.co/8e/8eff67f9c64912688d302445a7d044b8cd4c45e1.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Barca លត់ Villarreal ៤-០

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona ហាក់ចាប់ផ្ដើមបានល្អ សម្រាប់រដូវកាលថ្មីនេះ ជាក់ស្ដែងប្រកួតដំបូងរបស់ពួកគេ ក្នុងក្របខ័ណ្ឌ​ La Liga រដូវកាល ២០២០/២១ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ លោក Ronald Koeman បានដឹកនាំ Barca យកឈ្នះក្រុម Villarreal ក្នុងលទ្ធផលយ៉ាងគាប់ប្រសើ ៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

ក្នុងការប្រកួតដែលប្រព្រឹត្តទៅកីឡដ្ឋាន Camp Nou នេះដែរ គិតត្រឹមតង់ទី១ គឺមានគ្រាប់បាល់កើតឡើងចំនួន៤គ្រាប់តែម្ដង ពោលខ្សែប្រយុទ្ធវ័យក្មេងដែលជាម្ចាស់អាវលេខ២២ថ្មី​ កីឡាករ Ansu Fati ស៊ុតបាន២គ្រាប់បើកឆាក នៅនាទីទី១៥ និង ១៩។ រីឯគ្រាប់ទី៣ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi ក្រោយខ្សែការពារក្រុមភ្ញៀវ កីឡាករ Mario Gaspar រុញ Fati ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់នៅនាទីទី៣៥ ។ ខណៈគ្រាប់ទី៤ ដែលជាគ្រាប់ចុងក្រោយ ជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារកណ្ដាលក្រុម Villarreal កីឡាករ Pau Torres នៅនាទីទី៤៥។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

គួរឲ្យដឹងដែរថា ក្របខ័ណ្ឌ​ La Liga បានឈានមកដល់សប្ដាហ៍ទី៣ហើយ ខណៈក្រុមដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្នគឺក្រុម Real Batis មាន៦ពិន្ទុក្នុងដៃ ខណៈក្រុម Barca ក្រោយឈ្នះប្រកួតម្សិលមិញ ទទួលបាន៣ពិន្ទុ ឈរលេខ១០៕

តារាងពិន្ទុ ក្របខ័ណ្ឌ​ La Liga 
តារាងពិន្ទុ ក្របខ័ណ្ឌ​ La Liga 

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highligts 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T