មិនមែនមួយថ្ងៃគឺមួយជីវិត! រយៈពេល៣១ឆ្នាំ ជីវិតប្ដីប្រពន្ធ តារាកំប្លែង គ្រត នៅតែផ្អែមល្ហែម

//s9.kh1.co/69/6999bed5099f9af0ff90768e732b00929026ee53.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាចនិយាយបានថា គឺជាជីវិតប្ដីប្រពន្ធដ៏ស្មោះស្ម័គ្រ រវាង តារាកំប្លែង អ្នកនាង គ្រត និងស្វាមី បន្ទាប់ពីបានបង្ហាញពីការរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា អស់រយៈពេល ៣១ ឆ្នាំ ព្រមទាំងបង្ហោះសារស្វីតៗថែមទៀត។

ភ្នំពេញ៖​ តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង គ្រត នៅតែមានការគាំទ្រ និងទទួលបានការគោរស្រលាញ់ពីហ្វេនៗជាច្រើន ជាមួយនឹងវោហាស័ព្ទ ពាក្យសម្ដីចាក់ទឹកមិនលិច ដែលតែងតែផ្ដល់ជាសំណើច និងភាពរីករាយជូនទៅដល់ទស្សនិកជន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកមើកពីជីវិតឯកជន តារាកំប្លែងរូបនេះវិញ ឃើញថា ពិតជាមានក្ដីសុខ និងសុភមង្គលយ៉ាងខ្លាំង ដែលមានការរស់នៅយ៉ាងចុះស​ម្រុងជាមួយនឹងស្វាមី និងកូនៗ យ៉ាងកក់ក្ដៅ មិនចាញ់ជីវិតប្ដីប្រពន្ធរបស់តារាផ្សេងៗទៀតនោះទេ។  

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង គ្រត ក៏បានបង្ហោះរូបភាព ២ សន្លឹក ដែលជារូបភាពកាលពីច្រើនឆ្នាំមុន រវាងនាងនិងស្វាមី  និងរូបភាពនាពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុមគ្រួសាររបស់នាង បើកបង្ហាញពីជីវិតប្ដីប្រពន្ធដ៏ស្មោះស្ម័គ្រ ដែលបានរួមរស់ ឆ្លងកាត់ឧបសគ្គជាច្រើន អស់រយៈពេល ៣១ ឆ្នាំ ថែមទៀតផង។ 

នៅក្នុងនោះដែរ អ្នកនាង គ្រត បានសរសេរថា៖ 

១៩៨៩​-២០២០​ សរុប​ ៣១ឆ្នាំ​ហើយ​ ដែល​កាន់​ដៃ​គ្នា​មក​ដល់​ពេល​នេះ។

អ្នកនាង គ្រត

បន្ទាប់ពីបានឃើញ ពីជីវិតប្ដីប្រពន្ធដ៏មានសុភមង្គល បែបនេះហើយ ក៏មានហ្វេនៗជាច្រើន ចូលរួមសម្ដែងក្ដីត្រេកអរ និងជូនពរឲ្យ អ្នកនាង និងស្វាមី កាន់តែមានក្ដីសុខខ្លាំងឡើង និងនៅតែកាន់តែដៃគ្នាបែបនេះ រហូតទៅ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

នកនាង គ្រត 
នកនាង គ្រត 
នកនាង គ្រត 
នកនាង គ្រត 
អ្នកនាង គ្រត 
អ្នកនាង គ្រត 
អ្នកនាង គ្រត និង ស្វាមី 
អ្នកនាង គ្រត និង ស្វាមី 
អ្នកនាង គ្រត និង គ្រួសារ 
អ្នកនាង គ្រត និង គ្រួសារ 
រូបភាពកាលពីច្រើនឆ្នាំមុន របស់អ្នកនាង គ្រត និង ស្វាមី
រូបភាពកាលពីច្រើនឆ្នាំមុន របស់អ្នកនាង គ្រត និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T