មើលពីក្រៅឃើញស្លុយៗ ប៉ុន្តែ​ Justin និង Chance The Rapper ចិត្តល្អណាស់រួមគ្នាបរិច្ចាគលុយដល់អ្នកខ្វះខាត

//s9.kh1.co/16/16bd87d1a95e6ffcf2d3198e54324d570f841d97.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងទាំងពីរដួង Justin Bieberនិង Chance The Rapper បានបង្កើតហ្គេមមួយចំពោះអ្នកគាំទ្រដែលខ្វះខាតថវិកា ដោយគ្រាន់តែនិយាយពីរឿងរ៉ាវកំសត់របស់ខ្លួនអាចនឹង មានឱកាសទទួលបានប្រាក់រង្វាន់ផងដែរ។

បរទេស៖​ ពិតជាឲ្យគោរពខ្លាំងណាស់ ដោយពេលថ្មីៗនេះ​ តារាចម្រៀង Justin Bieber និង Chance The Rapper បាននាំគ្នាបរិច្ចាគប្រាក់សរុបចំនួន ២៥០,០០០ដុល្លារ ដល់អ្នកខ្វះខាតមួយចំនួន ដោយគ្រាន់តែធ្វើរឿងសាមញ្ញមួយប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងទាំងពីរដួងនេះ បាននាំគ្នាបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅកាន់អ្នកគាំទ្រណាដែល កំពុងតែមានវិបត្តិទៅលើរឿងថវិកាផងដែរ ដោយហេតុបែបនេះហើយ បានជាពួកគេបានបង្កើតហ្គេមនេះឡើង ដោយនរណាក៏ចូលរួមលេងនឹងមានឱកាសឈ្នះប្រាក់រង្វាន់ដែរ ដោយលក្ខខណ្ឌងាយៗ គ្រាន់តែចែករំលែករឿងរ៉ាវកំសត់របស់អ្នកទៅលើ Twitter តែប៉ុណ្ណោះ លោកអ្នកក៏អាចទទួលបានប្រាក់មួយចំនួនផងដែរ។

ក្រោយពីបានឃើញដូច្នេះរួមមក ហ្វេនៗក៏ជាមហាជនជាច្រើន ក៏បានសម្តែងសេចក្តីគោរពស្រលាញ់ ដល់តារាទាំងពីរដួងនេះផងដែរ ដែលតែងតែមានទឹកចិត្តជ្រះថ្លា បរិច្ចាគលុយដែលខ្លួនរកបាន មកចែកជូនដល់អ្នកខ្វះខាតជាប្រចាំផងដែរ។

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Chance The Rapper
Chance The Rapper
Chance The Rapper
Chance The Rapper
Chance The Rapperនិង Justin Bieber
Chance The Rapperនិង Justin Bieber
Justin Bieberនិង Chance The Rapper 
Justin Bieberនិង Chance The Rapper 
Chance The Rapperនិង Justin Bieber
Chance The Rapperនិង Justin Bieber
Justin Bieberនិង Chance The Rapper 
Justin Bieberនិង Chance The Rapper 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T