អ្នកជំនាញថា ត្រីឆ្លាមកន្លះលានក្បាលអាចនឹងត្រូវសម្លាប់ ដើម្បីផលិតវ៉ាក់សាំងជំងឺកូវីដ-១៩

//s9.kh1.co/5f/5fff9a2581743ee91fc576fa2c72663d17d7a50a.jpg
សង្គម

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ អ្នកជំនាញសត្វព្រៃបានអះអាងថា ត្រីឆ្លាមប្រហែលកន្លះលានក្បាលអាចនឹងត្រូវបានសម្លាប់ ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩

បរទេស៖ អ្នកជំនាញសត្វព្រៃបានអះអាងថា ត្រីឆ្លាមប្រហែលកន្លះលានក្បាលអាចនឹងត្រូវបានសម្លាប់ ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រេងធម្មជាតិដែលផលិតនៅក្នុងថ្លើមរបស់ត្រីឆ្លាម (Squalene) ត្រូវបានគេប្រើជាថ្នាំ ដែលរួមមានក្នុងថ្នាំផ្ដាសាយបច្ចុប្បន្ននេះផងដែរ។ វាត្រូវបានគេប្រើជាសារធាតុជំនួយបន្ថែម ដើម្បីបងើ្កនប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ហើយបច្ចុប្បន្ន មានវ៉ាក់សាំងកូវីដ-១៩មួយចំនួន​​ បានប្រើប្រាស់វា។

ប្រសិនបើវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងខាងលើទទួលបានជោគជ័យ ហើយប្រើប្រាស់ទូទាំងពិភពលោកនោះ ក្រុមអ្នកអភិរក្ស Shark Allies ជឿថា ត្រីឆ្លាមប្រហែល២៥០,០០០ក្បាល នឹងត្រូវសម្លាប់ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់មនុស្ស​ម្នាក់ដូស។ តែយ៉ាងណាមិញ អ្នកវិទ្យាសាស្ដ្រខ្លះជឿថា មនុស្សម្នាក់ៗត្រូវការវ៉ាក់សាំងចំនួនដូសដើម្បីចាក់បង្ការ ដូច្នេះមានន័យថា ត្រីឆ្លាមប្រហែល៥០០,០០០ក្បាលនឹងត្រូវសម្លាប់។ នេះបើយោងតាមក្រុមគណនា នៅរដ្ឋការលីហ្វ័រញ៉ា។

ទន្ទឹមនឹងនេះ ក៏មានសាធារណជនជាច្រើនមិនយល់ស្របនឹងវិធីសាស្ដ្រផលិតវ៉ាក់សាំងបែបនេះឡើយ ព្រោះគេមិនដឹងអំពីឥទ្ធិពលនិងរយៈពេលប៉ុន្មាននៃជំងឺរាតត្បាតនេះឡើយ ហើយនឹងត្រូវសម្លាប់អស់ត្រីឆ្លាមប៉ុន្មានក្បាលនោះដែរ។ តែប្រសិនបើធ្វើដូច្នេះ តម្រូវការត្រីឆ្លាមនឹងកើនឡើងកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T