ចូលកម្មវិធីធំៗ មិនស្អាតដាច់គេ មិនមែន Fan BingBing

//s9.kh1.co/28/2854016c688eab88ad0c538e133d41e27767dc58.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Fan BingBing បានក្លាយជាចំណុចផ្តោតការចាប់អារម្មណ៍ជាខ្លាំង ពីសម្រស់របស់នាង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ ដែលខកខានអស់ពេលជាយូរ។

ចិន៖ កាលពីថ្មីៗនេះ នៅលើ គហទំព័ររបស់ Sohu បានរាយការណ៍ថា កាលពីរសៀលថ្ងៃទី ២៧ ខែកញ្ញា កន្លងទៅនេះ តារាសម្តែងស្រី Fan Bingbing បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តនៅទីក្រុងប៉េកាំងមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ដែលត្រូវបានគេរំពឹងទុកថា ដោយបានចូលរួមពីសំណាក់ម៉ាកល្បី ៗ ក៏ដូចជាអ្នកមានមុខមាត់អភិជន ដូច្នេះហើយវត្តមានរបស់ តារាស្រីរូបនេះ បានធ្វើឲ្យកាន់តែលេចធ្លោជាងមុនថែមមួយកម្រិតទៀត។

ក្នុងនោះផងដែរ ដោយលេចមុខក្នុងសម្លៀកបំពាក់អាវធំ ជាមួយខោសាច់ក្រណាត់ អមជាមួយរូបរាងស្លីម និងកម្ពស់បាន បានធ្វើឲ្យរូបនាង កាន់តែទាក់ទាញ​ ជាពិសេសនោះ ស្បែកពណ៌សដ៏ល្អឥតខ្ចោះ បានទទួលការកោតសរសើរពីសំណាក់អ្នកចូលរួមផ្ទាល់ផងដែរ។

យ៉ាងណាមិញ ដូចដែលបានរំពឹងទុកថា ម្ចាស់ក្សត្រីសម្រស់នៃពិភពកំសាន្តរបស់ចិនរូបនេះ នៅតែមានភាពស្រស់ស្អាតដដែល ដោយគេសង្កេតឃើញថា នាងនៅតែមានសម្រស់លេចធ្លោ និងនៅក្មេងជាងវ័យ ទោះបីជាខកចានចូលរួមកម្មវីធីយូរឆ្នាំ យ៉ាងណាក្តី​ ក៏នៅតែជាទីចំណាប់អារម្មណ៍របស់មហាជនដូច្នេះដែរ៕

សូមទស្សនារូបខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T