ការ​ប៉ះទង្គិចគ្នារវាងកងកម្លាំង អាស៊ែបៃសង់និងអាមេនី បណ្តាលឱ្យមានមនុស្សស្លាប់​១៦នាក់​​ (មានវីដេអូ)

//s9.kh1.co/bf/bf940419047f43c4bbcc9a77fdff6d21af8562e7.jpg
សង្គម

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានសមាជិកយោធាចំនួន ១៦នាក់ និងជនស៊ីវិលជាច្រើននាក់ទៀត ​បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងបំផុតរវាងប្រទេសអាមេនី និងអាស៊ែបៃសង់

បាគូ៖ យ៉ាងហោចណាស់មានសមាជិកយោធាចំនួន ១៦នាក់ និងជនស៊ីវិលជាច្រើននាក់ទៀត ​បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយរវាងប្រទេសអាមេនី និងអាស៊ែបៃសង់។ ការ​ប្រយុទ្ធគ្នារវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែល​ធ្លាប់​កើតមាននៅទសវត្សឆ្នាំ១៩៩០ គឺ​បានផ្ទុះឡើងសាជាថ្មីម្តងទៀតនៅតំបន់ ណាហ្គោណូ ការ៉ាបាក់ (Nagorno-Karabakh)  ​ដែល​​ត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ​ថា ជាផ្នែកមួយនៃប្រទេសអាស៊ែបៃសង់ ប៉ុន្តែស្ថិតនៅក្រោមគ្រប់គ្រងដោយជនជាតិអាមេនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធ​រ​តំបន់ការ៉ាបាក់បាននិយាយថា ទាហានរបស់ខ្លួន ១៦នាក់ត្រូវបានសម្លាប់ និងជាង ១០០នាក់ទៀតត្រូវរងរបួស បន្ទាប់ពីអាស៊ែបៃសង់បានបើកការវាយប្រហារតាមអាកាស​ និងផ្លោងគ្រាប់កាំភ្លើងធំ កាលពីព្រឹកថ្ងៃអាទិត្យ។ ​រដ្ឋាភិបាលអាមេនីនិងការ៉ាបាក់ បានប្រកាសច្បាប់អាជ្ញាសឹក និងកៀរគរ​បុរសៗដើម្បីចូល​ធ្វើកងទ័ព ខណៈដែលភាគីអាស៊ែបៃសង់ក៏បាន​ប្រកាសច្បាប់អាជ្ញាសឹក​ ព្រមទាំង​អះអាងថា កម្លាំងរបស់ខ្លួនបានឆ្លើយតបទៅនឹងការបាញ់ផ្លោងរបស់ប្រទេសអាមេនី ហើយថែមទាំងបានដណ្តើមកាន់កាប់ភូមិចំនួន៧ ក្នុងតំបន់ការ៉ាបាក់។

គួរជម្រាបដែរថា តំបន់ការ៉ាបាក់ ដែលជាតំបន់មានជនជាតិភាគតិចអាមេនីរស់នៅ បានប្រកាសផ្តាច់ខ្លួនចេញអាស៊ែបៃសង់ ​នៅកំឡុង​សម័យសង្គ្រាម​​ពេលដែលសហភាពសូវៀតបានដួលរលំនៅឆ្នាំ ១៩៩១៕

មនុស្ស ១៦នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ ណាហ្គោណូ ការ៉ាបាក់
មនុស្ស ១៦នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ ណាហ្គោណូ ការ៉ាបាក់
ការប្រយុទ្ធគ្នានេះ បានកើតឡើងនៅកាលពីថ្ងៃអាទិត្យ
ការប្រយុទ្ធគ្នានេះ បានកើតឡើងនៅកាលពីថ្ងៃអាទិត្យ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T