ទៅក្លិបថ្មីនៅតែល្អ! Suarez បង្ហាញខ្លួនប្រកួតដំបូងឲ្យ At. Madrid ស៊ុតបាន២គ្រាប់ និង Assist ១ (មានវីដេអូ)

//s9.kh1.co/e3/e37bec4bc1d3ea20233a50448020cd1f8a98dfa3.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

At. Madrid លត់ក្រុមភ្ញៀវ Granada ៦-១

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Luis Suarez បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយនឹងក្រុម Atletico Madrid នៅទីផ្សារដោះដូររដូវក្ដៅនេះ ក្រោយចំណាយពេល៦ឆ្នាំនៅទឹកដី Camp Nou ហើយសម្រាប់ការប្រកួតក្របខណ្ឌ​ La Liga សប្ដាហទី៣ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ជាប្រកួតដំបូងដែលជើងស៊ុតវ័យ៣៣ឆ្នាំ បង្ហាញខ្លួនឲ្យក្រុមលោក Diego Simeone ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Luis Suarez
  ខ្សែប្រយុទ្ធ Luis Suarez

ក្នុងការប្រកួតនោះដែរក្រុម At. Madrid បានលត់ក្រុមភ្ញៀវ Granada យ៉ាងចាស់ដៃ ក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផល ៦ទល់នឹង១ ខណៈ Suarez រួមចំណែករកបាន២គ្រាប់ នៅចុងម៉ោងនាទីទី៨៥និង៩០ ហើយរូបគេក៏បញ្ជូនឲ្យកីឡាករ Marcos Llorente បញ្ចប់ទីបាន១គ្រាប់ផងដែរនៅនាទីទី៧២ ក្រោយខ្សែប្រយុទ្ធ ​Diego Costa ស៊ុតគ្រាប់ទី១នៅនាទីទី៩ កីឡាករ Angel Correa ស៊ុតគ្រាប់ទី២ នៅនាទីទី៤៧ និងម្ចាស់អាវលេខ៧ Joao Felix ស៊ុតគ្រាប់ទី៣ នៅនាទីទី៦៥។

Suarez និង មិត្តរួមក្រុម
Suarez និង មិត្តរួមក្រុម

ដោយឡែក ១គ្រាប់របស់ក្រុមភ្ញៀវ រកបានដោយខ្សែប្រយុទ្ធ Jorge Molina នៅចង់តង់ទី២ នាទីទី៨៧។

  ខ្សែប្រយុទ្ធ Jorge Molina
  ខ្សែប្រយុទ្ធ Jorge Molina

គួររម្លឹកដែរថា ២គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី១៤៦ហើយរបស់ Suarez ដែលរកបាននៅលីគកំពូលអេស្ប៉ាញ La Liga ក្នុងចំណោមការបង្ហាញខ្លួនចំនួន១៩២ប្រកួត៕

  ខ្សែប្រយុទ្ធ Luis Suarez
  ខ្សែប្រយុទ្ធ Luis Suarez

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T