ស្របពេលធ្លាយព័ត៌មានលែងលះ ប្រមាញ់បាន ត្រចៀកកាំ បណ្ដើរប្រុសថ្មី ធ្វើមិនដឹង

//s9.kh1.co/61/615d8569a45e637044b1b08eac7898c9143ec226.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាន់តែធ្វើឲ្យហ្វេនៗជាច្រើន មានការសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីមានពាក្យចចាមអារាមលែងលះ មិនបានប៉ុន្មានផង តារាស្រី Zhao Wei បង្ហាញខ្លួន នៅក្នុងផ្សារទំនើបមួយកន្លែងជាមួយនឹងបុរសដែលមិនស្គាល់មុខម្នាក់

ចិន៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ពីហ្វេនៗជាច្រើន បន្ទាប់ពី ទំព័រ  Sohu បានបង្ហាញរូបថតក្តៅៗ ជាបន្តបន្ទាប់ របស់តារាសម្ដែងស្រី Zhao Wei ហៅ ត្រចៀកកាំ ក្រោយត្រូវគេចាប់បាន ក្នុងពេលកំពុងតែ ដើរក្នុងផ្សារទំនើបមួយកន្លែងជាមួយនឹងមនុស្សដែលមិនស្គាល់មុខម្នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងនោះដែរ អ្នកប្រមាញ់រូបថត បានបង្ហើបថា Zhao Wei និងបុរសម្នាក់នោះ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ដែលអាចធ្វើឲ្យអ្នកបណ្ដាញសង្គមជាច្រើន លួចមានការសង្ស័យចំពោះទំនាក់ទំនងអ្នកទាំងពីរ ថាអាចជាទំនាក់ទំនងដ៏ពិសេស ខណៈពេលដែលរឿងចចាមអារ៉ាម លែងលះគ្នា រវាង Zhao Wei និងស្វាមី កំពុងតែកើតមានឡើង។ 

យ៉ាងណាមិញ បន្ទាប់ពីមានរឿងហេតុនេះកើតឡើង តារាសម្តែងស្រីរូបនេះ មិនបានផ្តល់ការឆ្លើយតបអ្វីជុំវិញរឿងរ៉ាវទាំងនេះទេ ហើយរវាង នាងនិង ស្វាមី ក៏មិនទាន់បានប្រកាសលែងលះគ្នាជាផ្លូវការនោះទេ បើទោះបីជា នៅក្នុងខែមិថុនា មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានរកឃើញថា Zhao Wei បានលុបគ្រប់រូបភាពរបស់ស្វាមីនាងចេញនៅលើបណ្តាញសង្គមក៏ដោយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Zhao Wei និង បុរស ដែលមិនស្គាល់មុខ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T