កុំឲ្យហ្វេនសង្ស័យយូរ! BTS ប្រកាស Come Back ទាំងកណ្ដាលយប់ ស្អែកឡើងបើក Pre Order តែម្ដង

//s9.kh1.co/ac/ac05bb2e987aafb17dc72afeb4ddbd84931992a0.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

BTS បានបញ្ចេញសេចក្ដីប្រកាសថ្មីមួយទាំងកណ្ដាលយប់ បង្ហើបពីកាលបរិច្ឆេទចេញអាល់ប៊ុមថ្មីរបស់ខ្លួន មានឈ្មោះថា BE។

កូរ៉េខាងត្បូង ៖ នៅពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ផលិតកម្ម BigHit Entertainment បានបញ្ចេញសេចក្ដីប្រកាសថ្មីមួយ បង្ហាញពីការវិលត្រលប់មកវិញ នូវអាល់ប៊ុមចម្រៀងថ្មី របស់ក្រុមចម្រៀងប្រុសដ៏ល្បីលំដាប់ពិភពលោក BTS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសេចក្ដីប្រកាស បានឲ្យដឹងថា ពួកគេនឹងធ្វើការ Come Back នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ជាមួយនឹងអាល់ប៊ុមថ្មី ដែលមានឈ្មោះថា BE

សួស្តីនេះគឺជាផលិតកម្មកម្សាន្ត BigHit! អាល់ប៊ុមថ្មីរបស់ BTS មានឈ្មោះថា «BE (Deluxe Edition)» នឹងចេញនៅថ្ងៃទី ២០ ខែវិច្ឆិកា (ថ្ងៃសុក្រ)។ ការបញ្ជាទិញជាមុន ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកញ្ញា (ថ្ងៃច័ន្ទ)។ «BE (Deluxe Edition)» គឺពោរពេញទៅដោយ តន្ត្រីដែលតំណាងឲ្យ BTS។ ផ្តើមចេញពីសាររបស់ BTS ដែលថា «ជីវិតរបស់ពួកយើងបន្តទៅមុខ សូម្បីតែក្នុងបទដ្ឋានថ្មី»។ អាល់ប៊ុមនេះមានគោលបំណង ដើម្បីផ្ញើការគាំទ្រ ប្រកបដោយផាសុកភាព ទៅដល់អ្នកគាំទ្រ និងពិភពលោក។ 

ផលិតកម្ម BigHit

អាល់ប៊ុមនេះ នឹងចាប់ផ្តើមដាក់ឲ្យ Pre Order នៅថ្ងៃនេះហើយ គឺនៅថ្ងៃទី ២៨ ខែកញ្ញា វេលាម៉ោង ១១ព្រឹក (ម៉ោងនៅកូរ៉េ)។

ទោះបីជាព័ត៌មានលម្អិត នៅមិនទាន់បានចេញផ្សាយក៏ដោយ ក៏អ្នកគាំទ្រត្រៀមខ្លួនរួចរាល់ សម្រាប់ការកក់ទុក ដោយមិនមានការសង្ស័យ ផ្ទុយទៅវិញ ពួកគេកំពុងតែរំជើបរំជួលខ្លាំង សម្រាប់ការចេញផ្សាយលើកនេះរួចទៅហើយ។

អាល់ប៊ុម BE នឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ២០ ខែវិច្ឆិកា វេលាម៉ោង ២រសៀល (ម៉ោងនៅកូរ៉េ)៕

ទស្សនារូបភាពខាងក្រោម ៖

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T