Ronaldo រកបាន២គ្រាប់ម្នាក់ឯងជួយឲ្យ Juventus តាមស្មើ Roma ដោយលទ្ធផល២ទល់នឹង២ (មានវីដេអូ)

//s9.kh1.co/18/188d8740b569a2487667daa12f7eba9d0f358fa7.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្លិបសេះបង្កង់ Juventus រកបានតែមួយពិន្ទុប៉ុណ្ណោះសម្រាប់សប្តាហ៍ទី២នៅ Serie A របស់ខ្លួន

អ៊ីតាលី៖ នៅក្នុងសប្តាហ៍ទី២របស់ខ្លួននៃលីគកំពូល Serie A យប់មិញនេះ ក្លិបសេះបង្កង់ Juventus រកបានតែមួយពិន្ទុប៉ុណ្ណោះនៅក្រៅដី ក្រោយស្មើគ្នាជាមួយក្លិប AS Roma ដោយលលទ្ធផល២ទល់នឹង២។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប AS Roma 
ក្រុមកីឡាកររបស់ក្លិប AS Roma 
  កីឡាករ Jordan Veretout
  កីឡាករ Jordan Veretout

នៅក្នុងការប្រកួតតង់ទីមួយក្លិប Roma មានឱកាសរកបានមួយគ្រាប់នាំមុខមុនដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Jordan Veretout នៅនាទីទី៣១។ ក្រោយមកនៅនាទីទី៤៤ Juventus ក៏បានរកគ្រាប់តាមស្មើមកវិញដោយបាល់ប៉េណាល់ទីដូចគ្នា រកបានដោយកីឡាករ Cristiano Ronaldo​។ មិនទាន់អស់គ្រាប់នោះទេ ពោលនៅនាទី៤៥+១ទៅហើយ Roma បានបន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Jordan Veretout ដដែល។ 

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ចូលដល់តង់ទីពីរ Juventus បានបាត់បង់កីឡាករម្នាក់គឺខ្សែបម្រើ Adrien Rabiot ក្រោយទទួលបានកាតលឿងពីរដង។ យ៉ាងណាមិញបើទោះបីជាមានគ្នាត្រឹម១០នាក់ក្ដី Juventus ក៏អាចមានលទ្ធភាពតាមស្មើមកវិញ ដោយការលោតតែតយ៉ាងស្អាតរបស់ Ronaldo ដែលជាគ្រាប់ទី២របស់ខ្លួន៕ 

គ្រាប់បាល់ទី២របស់ Ronaldo
គ្រាប់បាល់ទី២របស់ Ronaldo
ការប្រកួតរវាងក្លិប Roma និង Juventus 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T