ទោះស្ពាយឈ្មោះជាមេម៉ាយ Aff Taksaorn នៅតែខ្ញង់តែងខ្លួនស្អាតដូចព្រះនាង

//s9.kh1.co/1b/1b21fd2281583de60f5973b8a54a17c2eeafb7fb.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជាការពិតណាស់ ជារឿយៗ រាល់ពេលដែល Aff បង្ហាញខ្លួនម្ដងៗ នាងតែងតែត្រូវបានគេសរសើរអំពីសម្រស់មិនដាច់ពីមាត់ ជាក់ស្ដែងថ្មីៗនេះ ពេលនាងស្លៀកឈុតនេះ ឡើងកម្មវិធីមួយ ពិតជាស្រស់ស្អាតប្រៀបដូចព្រះនាងក្នុងរឿងយ៉ាងដូច្នោះ។

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Aff Taksaorn ទើបតែបានក្លាយខ្លួនទៅជាពិធីការិនីរបស់កម្មវិធីជជែកកម្សាន្ត 3 zaap ជាលើកទីមួយ ហើយក្នុងកម្មវិធីនោះផងដែរ គឺតម្រូវឲ្យពិធីការនីទាំងបីនាក់ មានការផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនទៅតាមការរៀបចំរបស់កម្មវិធី និងតារាកិត្តិយសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ យើងឃើញថា តារាស្រីមេម៉ាយកូនមួយ Aff មានការរៀបចំតុបតែងខ្លួនប្លែកជារាល់ដងមួយបែបទៀតហើយ នេះបើមើលតាមរូបភាពដែលនាងបានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន ដោយក្នុងនោះ នាងបានបង្ហាញសម្រស់ជាមួយនឹងឈុតរចនាដាំត្បូងភ្លឺផ្លេកៗ និងមានជាមកុដពាក់លើក្បាលយ៉ាងសាកសម មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ រហូតដល់មានអ្នកគាំទ្រមួយចំនួន សរសើរថាស្អាតប្រៀបទៅនឹងព្រះនាងម្ចាស់ក្នុងរឿងនិទានថែមទៀតផង។

យ៉ាងណាមិញ សម្រាប់រូបភាពថ្មីៗអស់ទាំងនោះរបស់ Aff ដែលបានបង្ហោះ យើងឃើញមានអ្នកគាំទ្រ បាននាំគ្នាខមិនបែបជាពាក្យសរសើរល្អៗជាហូរហែរទៅកាន់តារាស្រីរូបនេះ បើទោះបីជានាងមានកូនមួយទៅហើយ និងស្ពាយឈ្មោះជាមេម៉ាយក៏ពិតមែន ប៉ុន្តែការថែរក្សាសម្រស់វិញ គឺនៅតែស្អាតដូចមុនដដែលផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

 Aff Taksaorn
 Aff Taksaorn
 Aff Taksaorn
 Aff Taksaorn
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
 Aff Taksaorn នៅក្នុងកម្មវិធី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T