ក្រោយឈ្នះក្រុម Granada ៦-១ Diego Costa បាននិយាយដៀមដាមដល់ Barcelona ចំពោះរឿងមួយនេះ

//s9.kh1.co/94/945d9b7da7699fb24bbb85c1ff3391136da524ef.jpeg
កីទ្បា

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Diego Costa បានប្រាប់ Movistar បន្ទាប់ពីទទួលជ័យជម្នះ ៦-១ លើក្រុម Granada ថា "ប្រសិនបើយើងមាន កីឡាករដូចជា Luis Suarez វាគឺជាសំណាងរបស់យើង ដែលគាត់បានចាកចេញពី Barcelona ។

ខ្សែប្រយុទ្ធ Diego Costa បានប្រាប់ Movistar បន្ទាប់ពីទទួលជ័យជម្នះ ៦-១ លើក្រុម Granada ថា "ប្រសិនបើយើងមានកីឡាករដូចជា Luis Suarez វាគឺជាសំណាងរបស់យើង ដែលគាត់បានចាកចេញពី Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំមិនយល់ថា ហេតុអ្វីពួកគេអនុញ្ញាតឱ្យកីឡាករល្អបែបនេះចាកចេញ។ តែទោះជាយ៉ាងណា នេះគឺជាការសម្រេចចិត្តរបស់ក្លិប។ គាត់បានបន្ថែមថា Suarez បានផ្តល់ឱ្យយើងនូវអ្វីៗជាច្រើនជាមួយនឹងស្មារតីនៃការប្រយុទ្ធរបស់គាត់។ គាត់នឹងជួយយើងជាច្រើនទៀត។ សង្ឃឹមថាយើងអាចយកពានជូនអ្នកគាំទ្របាន តែវាមិនងាយស្រួលទេ ព្រោះក្រុមផ្សេងទៀតក៏ល្អផងដែរ" ។ 

ខ្សែប្រយុទ្ធ Diego Costa និង Luis Suarez
ខ្សែប្រយុទ្ធ Diego Costa និង Luis Suarez

ខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid រូបនេះក៏បាននិយាយលេងសើចអំពីភាពជាដៃគូដ៏មានសក្តានុពលរវាង Costa-Suarez ផងដែរថា៖“ វានឹងល្អប្រសើរ ដោយម្នាក់ជាអ្នកពូកែខាំ ឯម្នាក់ទៀតពូកែប៉ះទង្គិច។ 

ខ្សែប្រយុទ្ធ Diego Costa និង Luis Suarez
ខ្សែប្រយុទ្ធ Diego Costa និង Luis Suarez

កីឡាករ Suarez បានបង្ហាញខ្លួនជាលើកដំបូងដ៏អស្ចារ្យសម្រាប់ Atletico Madrid នៅពេលដែលគាត់បានជំនួស Costa នៅនាទីទី ៧០ ។ កីឡាករជម្រើសជាតិអ៊ុយរូហ្គាយបានបញ្ជូនបាល់ ១ គ្រាប់ និងស៊ុតបាន ២ គ្រាប់ ដែលបានក្លាយជាកីឡាករទី ១ របស់ Atletico Madrid នៃសតវត្សរ៍ទី ២១ ដែលធ្វើបានដូច្នេះនៅពេលបង្ហាញខ្លួនលើកដំបូង៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T