មិនធម្មតា! យូ ថនដារ៉ា ក្តោបអាជីវកម្មពីរក្នុងដៃ ក្រោយពីលើកពាន MasterChef Khmer

//s9.kh1.co/17/17c1b241ac53b41fb947fa252aa10ba349ee6d0f.jpg
នារី

 ២៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យូ ថនដារ៉ា ក្តោបអាជីវកម្មពីរក្នុងដៃក្រោយពីលើកពាន MasterChef Khmer

ភ្នំពេញ៖  ជឿជាក់ថាប្រិយមិត្តមួយចំនួនដែលជាអ្នកចូលចិត្តតាមដានទស្សនាកម្មវិធីប្រកួតប្រជែងកំពូលចុងភៅឯក MasterChef Khmer ដែលនាំមកជូនដោយទូរទស្សន៍ CTN ប្រាកដជានៅចាំបានហើយចំពោះម្ចាស់ជ័យលាភីរដូវកាលទី១ លោក យូ ថនដារ៉ា ដែលបច្ចុប្បន្ននេះ លោកកំពុងតែមានអាជីវកម្មពីរក្នុងដៃដ៏ជោគជ័យក្រោយពីបានបញ្ចប់ការប្រកួតប្រជែងកាលពីដើមឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអាជីវកម្មទី១ របស់បុរសចុងភៅឯកវ័យ ៣៧ ឆ្នាំរូបនេះ គឺជាភោជនីយដ្ឋាន និងហាងកាហ្វេមួយដែលលោកមានស្រាប់តាំងពីមុនពេលចូលប្រកួតក្នុងកម្មវិធីមកម្ល៉េះ ប៉ុន្តែក្រោយពីទទួលបានជ័យលាភី ជាមួយនឹងទឹកប្រាក់រង្វាន់ដ៏ច្រើនរួចមក លោកក៏បានពង្រីកទីតាំងភោជនីយដ្ឋានរបស់លោកឱ្យកាន់តែធំទូលាយ និងមានការរៀបចំដេគ័រកាន់តែស្រស់ស្អាតជាងមុនទៀតផង។ មួយវិញទៀត កាលពីពេលថ្មីៗនេះ លោក យូ ថនដារ៉ា ក៏បានបន្ថែមនូវមុខអាជីវកម្មថ្មីមួយបន្ថែមទៀត ដោយការផលិតទឹកម្ទេសពិសេសហើយដាក់ Logo ដែលមានរូបថតរបស់លោកផ្ទាល់ជាប់នឹងសំបកដបផងដែរ។

ទាំងនេះហើយគឺជាភាពជោគជ័យមួយដែលលោកទទួលបានពីការតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងសមរភូមិផ្ទះបាយ MasterChef Khmer រដូវកាលទី១ ដែលពោរពេញទៅដោយបេក្ខជនមានសមត្ថភាពជាច្រើនរូប ប៉ុន្តែនៅទីបំផុត ស្នាដៃដែលមានការទទួលស្គាល់ពីគណៈកម្មការជាងគេរហូតឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ​ គឺមានតែ លោក យូ ថនដារ៉ា ម្នាក់គត់ដែលបានក្លាយជាម្ចាស់ជាលាភីជាមួយនឹងចំនួនទឹកប្រាក់រង្វាន់រហូតដល់ ៥ម៉ឺនដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
លោក យូ ថនដារ៉ា
ភោជនីយដ្ឋានរបស់ លោក យូ ថនដារ៉ា
ភោជនីយដ្ឋានរបស់ លោក យូ ថនដារ៉ា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T