អ៊ីរ៉ង់ត្រៀម​​រិតបន្តឹងវិធានការការពារជំងឺជាថ្មី ក្រោយ​ករណីឆ្លងកូវីដ១៩កើនឡើង

//s9.kh1.co/2e/2e4ece6c52c5a8feb666266d4eb18014c2d13d22.jpg
សង្គម

 ២៧-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក ហាសាន់ រ៉ូហានី ​បានប្រកាសឱ្យគ្រប់តំបន់ខេត្តក្រុងក្នុងប្រទេសអ៊ីរ៉ង់ ត្រូវត្រៀមចេញវិធានការ​​រិតបន្តឹង​រាល់សកម្មភាពនានា ​ដើម្បីទប់ស្កាត់​កំណើនឡើងយ៉ាងឆាប់រហ័ស​នៃករណីឆ្លងជំងឺកូវីដ១៩

តេហេរ៉ង់់៖ ថ្ងៃសៅរ៍នេះប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានប្រកាសឱ្យគ្រប់តំបន់ខេត្តក្រុងក្នុងប្រទេសអ៊ីរ៉ង់ ត្រូវត្រៀមចេញវិធានការ​​រិតបន្តឹង​រាល់សកម្មភាពនានា ដើម្បីទប់ស្កាត់​កំណើនឡើងយ៉ាងឆាប់រហ័ស​នៃករណីឆ្លងជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសុន្ទរក​តាមទូរទស្សន៍រដ្ឋ​ លោក រ៉ូហានី បានជម្រុញឱ្យអាជ្ញាធរនៅរដ្ឋធានីតេហេរ៉ង់ ត្រូវ​បង្កើនការតាមដានលើប្រភពចម្លងជំងឺកូវីដ១៩​ឱ្យបានខ្លាំងជាងគេ។​ បន្ថែមពីនេះ ការិយាល័យ​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅទូទាំងប្រទេស​អ៊ីរ៉ង់ នឹងផ្តល់អនុសាសន៍ស្តីពីវិធានការរឹតបន្តឹង ឬ​អាចឈានដល់ការបិទទ្វារប្រទេសមួយសប្តាហ៍។

គួរ​ឱ្យដឹងដែរថា បច្ចុប្បន្នមន្ត្រីសុខាភិបាលអ៊ីរ៉ង់បាននឹងកំពុងសម្តែងការព្រួយបារម្ភចំពោះ​កំណើនឡើងនៃករណីឆ្លង និងបានជម្រុញឱ្យពលរដ្ឋក្នុងប្រទេសត្រូវគោរពតាមវិធានការការពារសុខភាព ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩៕

ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី
ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី
អ៊ីរ៉ង់បាននឹងកំពុង​ព្រួយបារម្ភចំពោះ​កំណើនឡើងនៃករណីឆ្លងកូវីដ១៩
អ៊ីរ៉ង់បាននឹងកំពុង​ព្រួយបារម្ភចំពោះ​កំណើនឡើងនៃករណីឆ្លងកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T