អុីស្រាអែល៖ ប្រជាជនអុីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Jerusalem កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ចុះចេញពីតំណែង បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្បួនរថយន្ដវែងៗ ដែលដឹកមនុស្សមកពីទូទាំងប្រទេសហើយប្រមូលផ្ដុំគ្នានៅតាមស្ពាន និងផ្លូវប្រសព្វនានា បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ តួយ៉ាង បើយោងតាមសារព័ត៌មានអុីស្រាអែល ក្រុមបាតុករដែលចូលរួមធ្វើបាតុកម្មដោយផ្ទាល់មានប្រហែល ១៦,០០០នាក់។
ប្រទេសអុីស្រាអែល បានចាប់ផ្ដើមអនុវត្ដវិធានការបិទទូទាំងប្រទេសលើកទី២ នៅថ្ងៃទី១៨ ខែកញ្ញា ហើយនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ប្រទេសនេះបានចេញវិធានការរឹតបន្ដឹងបន្ថែមទៀត ដោយទប់ស្កាត់ការធ្វើដំណើរអន្ដរជាតិ និងមិនមានចូលរួមពិធីអធិស្ឋានក្នុងកន្លែងណាមួយ ដែលនេះជាគោលបំណងក្នុងការទប់ស្កាត់នៃការឆ្លងរាលដាល។
គួរជម្រាបថា ប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាង ១,៤០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ២២ម៉ឺនករណី បន្ទាប់ពីបានកត់ត្រាបន្ថែមជាង ៨,២០០ករណីកាលពីថ្ងៃសុក្រ៕
សូមទស្សនារូបភាពខាងក្រោម៖





