តារាស្រី Jeon Ye Hee គឺជាតារាស្រី ដែលមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ រួមទាំងមានកំពស់ខ្ពស់ ដែលមើលទៅពិតជាសាកសម។ នាងគឺជាតារាម៉ូដែល និងជា “Asian Race Queen” ផងដែរ។

តារាស្រីរូបនេះ កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៣ មានកំពស់ ១ម៉ែត្រ និង ៧៣សង់ទីម៉ែត្រ មកពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងមុខរបរជាតារាម៉ូដែល នាងធ្លាប់បានថត និងបញ្ចេញអាល់ប៊ុមរូបថតជាច្រើន ដូចជារូបថត ថតនៅក្នុង Studio, Outdoor និងរូបថត ថតនៅក្នុងកម្មវិធីបង្ហាញរថយន្ត ផ្សេងៗជាច្រើនទៀត។ Jeon Ye Hee មានឈ្មោះបោះសម្លេង ក៏ដោយសារតែទេព្យកោសល្យ រួមទាំងសម្រស់ ដ៏ស្រស់ស្អាតរបស់នាង ទើបធ្វើឲ្យនាងមានឈ្មោះ កាន់តែល្បីល្បាញ។

ដូចគ្នានេះដែរ តារាម៉ូដែលស្រី Jeon Ye Hee កំពុងតែទទួលបាន នូវប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាង បានបញ្ចេញអាល់ប៊ុមរូបថត ដ៏ស្រស់ស្អាតជាច្រើន នាពេលថ្មីៗកន្លមកនេះ។























ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]