សេដ្ឋីនីKylie Jenner ខឹងដាច់ក្បាលដាច់កន្ទុយ គ្រាន់បងស្រី បង្ហោះរូបនេះសោះ

//s9.kh1.co/4d/4dad07530e61f5ef31936101ea527ca7f810f6bb.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មានរឿងអីនឹង គ្រាន់តែបងស្រីខ្លួនបង្ហោះរូបចាស់ថតជុំគ្រួសារសោះ ធ្វើឲ្យសេដ្ឋីនីកូនពៅ Kylie Jenner ខឹងនិង បញ្ជាឲ្យលុបចេញភ្លាមផងដែរ។

បរទេស៖ ថ្មីៗនេះសេដ្ឋីនី Kylie Jennerបានខឹងដាច់ក្បាលដាច់កន្ទុយនិង ថែមទាំងប្រាប់ឲ្យលុបវាជាប្រញាប់ នៅពេលដែល បងស្រី Kim Kardashian បានបង្ហោះរូបភាពចាស់ដែលបានថត ជុំគ្នាគ្រួសាររវាងបងប្អូនស្រីៗ៤នាក់ កាលពីពួកគេមានវ័យក្មេង ដោយរូបនេះអាចនឹងថតនៅកំឡុងឆ្នាំ២០០៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សេដ្ឋីនីកូនពៅរូបនេះបាន បញ្ជាឲ្យបងស្រីរបស់ខ្លួនលុបរូបថតមួយសន្លឹកនោះជាបន្ទាន់ ដោយមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ប៉ុន្តែបើយើងក្រឡេកមើលទៅរូបភាពវិញ ឃើញថា ក្នុងចំណោមបងប្អូនទាំង៤នាក់ សម្រស់របស់Kylie Jenner គឺមានលក្ខណៈខុសគ្នាស្ទើរតែពាក់កណ្តាលទៅហើយ ដោយមើលទៅដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងផងដែរ។

ដោយការសន្ទនាមួយនេះបានឆេះឆួលឡើង រវាងបងប្អូនបង្កើតពីរនាក់នេះ ដោយមានដូចខាងក្រោម៖

Kylie Jenner ៖ លុបរូបនេះជាបន្ទាន់!
Kim Kardashian ៖ គួរតែខ្ញុំកាត់រូបឯងដូច P Diddy ដែរ?
Kylie Jenner ៖ ពិតប្រាកដណាស់! 

ការនិយាយគ្នារវាង Kylie Jennerនិង Kim Kardashian

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏នាំគ្នាសើចនិង និយាយផ្លែផ្កាបន្ថែម ដោយសារ មុខរបស់Kylie Jenner គឺខុសគ្នាច្រើន រហូតដល់មានអ្នកខ្លះនិយាយថា មិនអាចរកតារាស្រីរូបនេះ បាននៅក្នុងរូបមួយសន្លឹកនោះផងដែរ ដោយមិនអាចចំណាំបាន។

គួររម្លឹកដែរថា កាលពីឆ្នាំ២០០៧ តារាចម្រៀង P Diddy បានបង្ហោះរូបភាពថតជុំគ្នា ប៉ុន្តែបានកាត់ត្រង់ Kylie Jennerនិង Kendall Jenner ចេញផងដែរដែលនេះជាមូលហេតុដែល Kim Kardashian លើកមកនិយាយនៅពេលនេះផងដែរ៕

Kim Kadarshianនិង​ Kylie Jenner
Kim Kadarshianនិង​ Kylie Jenner
Kylie Jennerនិង Kim Kadarshian
Kylie Jennerនិង Kim Kadarshian
រូបថតជុំគ្នា ប្រហែលជាថតនៅឆ្នាំ ២០០៩
រូបថតជុំគ្នា ប្រហែលជាថតនៅឆ្នាំ ២០០៩
Kylie Jenner ចូលទៅប្រាប់ឲ្យបងស្រីខ្លួនលុបរូបខ្លួនចោល
Kylie Jenner ចូលទៅប្រាប់ឲ្យបងស្រីខ្លួនលុបរូបខ្លួនចោល
រូបដែល Kylie Jenner បង្ហោះ
រូបដែល Kylie Jenner បង្ហោះ
រូបដែល Diddy បង្ហោះ
រូបដែល Diddy បង្ហោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T