សម្ដែងក្នុងសិល្បៈជាង ២០ឆ្នាំមែន តែតារាស្រីទាំងនេះ នៅតែខ្លាំង

//s9.kh1.co/4b/4b948e5eb5de83313e985f5b91504ab6d79a507f.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើនិយាយដល់តារាស្រីប៉ុន្មាននាក់នេះ វ័យកាន់តែច្រើន ហើយបានប្រឡូកក្នុងសិល្បៈសម្ដែងម្នាក់ៗជាង ២០ឆ្នាំមកហើយពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេ នៅតែរក្សាបានខ្លាំងដូចមុនដដែល។

ថៃ៖ ជាការពិតណាស់ អ្នកដែលនិយមតាមដានគ្រប់សកម្មភាពនៅក្នុងពិភពសិល្បៈថៃផ្ទាល់តែម្ដង ប្រាកដជាបានដឹងហើយថា គ្រប់សិល្បៈករ សិល្បៈការនីទាំងនោះ ក្រៅពីមានសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ហើយនោះ ពិសេសពួកគេសុទ្ធសឹងតែមានទេពកោសល្យសម្ដែងខ្ពស់ ដែលអាចបត់បែនគ្រប់កាលៈទេសៈ រហូតមានអ្នកគាំទ្រច្រើនសន្ធឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ដោយសារទេពតារាសម្ដែងទាំងនោះ មានទេពកោសល្យខ្លាំងដូច្នេះហើយ ទើបធ្វើឲ្យពួកគេ អាចឈរជើងនិងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយ រហូតមកទល់នឹងពេលបច្ចុប្បន្ន។

ថ្ងៃនេះផងដែរ យើងនឹងមកស្គាល់ តារាសម្ដែងស្រី ៧នាក់ ដែលអ្នកទាំងអស់នោះ សុទ្ធសឹងតែបានប្រឡូកក្នុងវិស័យសិល្បៈសម្ដែងនេះ បើរាប់ជាឆ្នាំ ម្នាក់ៗបានចាប់ផ្ដើមឡើងមិនក្រោមពីម្ភៃឆ្នាំនោះឡើយ តែគយើងនៅតែសង្កេតឃើញថា ប្រជាប្រិយភាពរបស់ពួកគេ នៅតែអាចរក្សាបានខ្លាំងដូចមុនដដែលផងដែរ៕

តារាស្រីទាំងនោះ មានដូចខាងក្រោម៖ 

១.Chompoo Araya

តារាស្រីនិយមលេងខ្លួនហាយសូរូបនេះ បានប្រឡូកក្នុងការសម្ដែង តាំងពីរឆ្នាំ ១៩៩៩ មកម្ល៉េះ ប៉ុន្តែមកទល់នឹងសព្វថ្ងៃ ការងារសិល្បៈរបស់នាង នៅតែមានមិនដាច់ ពិសេសការគាំទ្រពីហ្វេនៗនៅតែមានច្រើនដដែល។

Chompoo Araya
Chompoo Araya

២.Aff Taksaorn

តារាស្រីមេម៉ាយក្ដៅស្រួយរូបនេះ ក៏បានចូលខ្លួនសម្ដែងក្នុងខ្សែភាពយន្តថៃល្បីៗជាច្រើនផងដែរ ពិសេសគឺនាងបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០០៤ មក ប៉ុន្តែសព្វថ្ងៃនាងនៅតែមមាញឹកជាមួយនឹងការថតកុនច្រើនដូចមុនដដែល។

Aff Taksaorn
Aff Taksaorn

៣.Janie Teinphosuwan

តារាសម្ដែងស្រីអាចបត់បែនបានគ្រប់ប្រភេទតួអង្គរូបនេះ ក៏មិនខុសពីតារាស្រីខាងលើៗដែរ បើនិយាយពីការចូលសិល្បៈ គឺនាងចាប់ផ្ដើមឡើងតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ប៉ុន្តែប្រជាប្រិយភាពមកដល់សព្វថ្ងៃ គឺនៅតែមានអ្នកគាំទ្រមិនថមថយឡើយ។

Janie
Janie

៤.Aum Patchrapa

តារាស្រីជើងចាស់ Aum ក៏មិនខុសគ្នាដែរ នាងគឺជាតារាស្រីមួយរូប ដែលមានសម្រស់ស្រស់ស្អាតខណៈវ័យកាន់តែច្រើន ឯការងារសិល្បៈក៏នៅតែមមាញឹកដូចមុន ទោះបីប្រឡូកតាំងពីឆ្នាំ ១៩៩៨ ក៏ដោយ។

Aum Patchrapa
Aum Patchrapa

៥.Nune Woranuch

តួឯកស្រីក្នុងរឿង "នាងឡាំយ៉ង" រូបនេះ ក៏បានបង្ហាញខ្លួនក្នុងសិល្បៈជាច្រើនឆ្នាំ និងនៅតែមានអ្នកគាំទ្ររហូតដល់សព្វថ្ងៃផងដែរ ដែលនាងបានចូលសិល្បៈតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។

Nune Woranuch
Nune Woranuch

៦.Ploy Chermarn

Ploy ក៏មិនខុសពីតារាមុនៗដែរ នាងបានចាប់ផ្ដើមសិល្បៈតាំងពីឆ្នាំ ១៩៩៣ ហើយគ្រប់ភាពយន្តដែលនាងសម្ដែងពីមុន និងពេលសព្វថ្ងៃ គឺនៅតែមានភាពប៉ិនប្រសប់ខ្លាំងដូចមុនដដែល។

Ploy Chermarn
Ploy Chermarn

៧.Anne Thongprasom

តារាស្រីកូនកាត់រូបនេះ អ្នកណាក៏ស្គាល់ដែរ ថាជាតារាស្រីដែលមានទេពកោសល្យខ្ពស់ ដែលបានសម្ដែងភាពយន្តតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ហើយមកទល់សព្វថ្ងៃនាងក៏នៅតែមានប្រជាប្រិយភាពខ្លាំង ពិសេសគឺការដែលក្លាយខ្លួនទៅជាអ្នកដឹកនាំរឿងផ្ទាល់តែម្ដង។

Anne Thongprasom
Anne Thongprasom
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T