ពរពោះជិត ១៤សប្ដាហ៍ទៅហើយ តែ Sririta នៅទៅដើរបង្ហាញម៉ូតធម្មតា (មានវីដេអូ)

//s9.kh1.co/40/4078b81e7e552dbab67751fff15a5decb66dffc6.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ Sririta Jensen បានប្រកាសថាខ្លួនកំពុងពរពោះកូនក្នុងផ្ទៃផងដែរ តែបើទោះបីពរពោះកូនជិត ១៤សប្ដាហ៍ តែនាងនៅតែធ្វើរឿងបែបនេះ។

ថៃ៖ តារាសម្ដែង និងតារាបង្ហាញម៉ូត Sririta Jensen បច្ចុប្បន្ន តារាស្រីរូបនេះ បានសម្រេចចិត្តរៀបការ ដើម្បីកសាងជិវិតគ្រួសារ ដោយមិនគិតខ្លាចបាត់បង់ប្រជាប្រិយភាពនោះទេ។ ក្រោយរៀបការរួចមក តារារូបនេះ ក៏បានបប្រកាសថាខ្លួនកំពុងពរពោះកូនក្នុងផ្ទៃផងដែរ ដោយពេលនេះ នាងមានទម្ងន់ជិត ១៤សប្ដាហ៍ហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបានដឹងថាខ្លួនពរពោះ តារាសម្ដែងស្រីរូបនេះ និងស្វាមីបានបង្ហាញនៅក្ដីរំភើបយ៉ាងសប្បាយរីការយខ្លាំងតែម្ដង ជាពិសេស បន្ទាប់ពីមានទម្ងន់ តារារូបនេះ ក៏មិនទាន់ផ្អាកពីការងារសិល្បៈ ដើម្បីសម្រាកមើលថែទាំសុខភាពនោះទេ តែនាងបែរជាបន្តធ្វើការងារសិល្បៈ និងមានភាពមមាញឹកថែមទៀតផង។ ក្នុងនោះដែរ  បើងាកទៅមើលសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះវិញ នៅតែស្រស់ស្អាត លេចធ្លោដដែល មិនបាក់សម្រស់សូម្បីតែបន្តិច។ 

ជាការពិត ថ្មីៗនេះ Sririta Jensen បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងសរសើរនាងជាខ្លាំងខណៈពេលពរពោះជិត ១៤សប្ដាហ៍ទៅហើយ តែតារាសម្ដែងស្រីរូបនេះ នៅតែបន្តធ្វើការងារសិល្បៈតាមរយៈការដើរបង្ហាញម៉ូតក្នុងកម្មវិធីមួយយ៉ាងធម្មតា ព្រមទាំងដើរបង្វិលខ្លួន ក្នុងឈុតកូនមុំបានយ៉ាងល្អ មិនចាញ់កាលពេលមុនៗឡើយ។ មិនតែប៉ុណ្ណោះ ក្នុងវីដេអូនោះ នាងដើរយ៉ាងជឿជាក់តែម្ដង ហើយពេលនោះដែរ ហ្វេនតារារូបនេះ បានសរសើរនាងគ្រប់ៗគ្នា ស្របពេលឃើញវីដេអូថ្មីនេះរួច៕

សូមទស្សនារូបភាពខាងក្រោម៖ 

Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
វីដេអូ Sririta Jensen
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T