អាណិតណាស់ កែវ ចាន់និមល រអិលដួលលើឆាក ពេលកំពុងឡាយផ្ទាល់ (មានវីដេអូ)

//s9.kh1.co/1f/1fe5802f593759df9e2a0b59c0c84b13eae054ed.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិធីការិនីឆ្នើម អ្នកនាង កែវ ចាន់និមល កាលពីយប់មិញនេះ បានធ្វើឲ្យអ្នកកាំទ្រប្រហោងពោះគ្រប់គ្នា ក្រោយរអិលដួលកំពុងឡាយផ្ទាល់។

ភ្នំពេញ៖ អ្នកនាង កែវ ចាន់និមល ជាពិធីការិនីមួយរូបដែលមានវោហារស័ព្ទពីរោះចាក់ទឹកមិនលេច មិនតែប៉ុណ្ណោះ ត្រូវបានមហាជនជាច្រើនចាត់ទុកនាងជាពិធីការិនីឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀត បើទោះបីតារាស្រីរូបនេះ ចាប់យកជំនាញក្នុងវិស័យសិល្បៈ ត្រឹមតែជាពិធីការិនីមួយមុខ តែតារារូបនេះ មានឈ្មោះល្បីល្បាញ និងមានការគាំទ្រ ចូលចិត្តច្រើនពីមហាជនគ្រប់ទិសទី មិនថាចាស់ ឬក្មេងយុវវ័យនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះ តែងតែកាន់កម្មវិធីធំៗបែបលំដាប់ថ្នាក់អន្តរជាតិ និងធ្វើបានល្អឥតខ្ចោះសឹងតែគ្រប់ពេលតែម្ដងចាប់តាំងពីឈានជើងចូលសិល្បៈដំបូងមកទល់នឹងពេលនេះ តែអ្វីដែលយើងចាប់អារម្មន៍នោះ កាលពីយប់មិញនេះ អ្នកនាង កែវ ចាន់និមល បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនព្រួយបារម្ភ និងប្រហោងពោះគ្រប់គ្នា បន្ទាប់ពីរអិលជើងអួល ពេលកំពុងឡាយផ្ទាល់ក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្រ។

ជាការពិត មូលហេតុដែលធ្វើឲ្យតារាស្រីរូបនេះ រអិលដួលប្រហែលមកពីស្បែកជើង ឬមួយក៏រ៉ូបដែលនាងបានស្លៀកមានភាពតឹង និងវែងពេកទើបធ្វើឲ្យតារារូបនេះរអិលជើងដួលយ៉ាងដូច្នេះ។ ក្នុងនោះដែល បើទោះបីរអិលដួលនៅក្នុងកម្មវិធីឡាយផ្ទាល់យ៉ាងណាក្ដី ក៏ពិធីការិនីរូបនេះ ងើបមកធ្វើការអធិប្បាយនៅក្នុងកម្មវិធីបានយ៉ាងធម្មតា ព្រមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងរួសរាយ ដើម្បីបន្តនៅកម្មវិធីមួយនេះឲ្យទៅមុខ រហូតដល់ពេលបញ្ចប់ផងដែរ៕

ចង់ជា្របច្បាស់ សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
វីដេអូ  អ្នកនាង កែវ ចាន់និមល
កែវ ចាន់និមល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T