អ្នកជំនាញថា ចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១ ក្នុងប្រទេសឥណ្ឌូណេស៊ី អាចច្រើនជាងតួលេខផ្លូវការដល់ទៅ៣ដង

//s9.kh1.co/f6/f6f8d04064623518303cb1a846c9ab1c4b3b1e24.jpg
សង្គម

 ២៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ី អាចមានចំនួនច្រើនជាងបីដង នៃតួលេខផ្លូវការដែលបានកើនឡើងដល់១០,២១៨នាក់

ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ី អាចមានចំនួនច្រើនជាងបីដង នៃតួលេខផ្លូវការដែលបានកើនឡើងដល់ ១០,២១នាក់ កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Dicky Budiman ជាអ្នកជំនាញផ្នែកសុខភាពនៃសកលវិទ្យាល័យអូស្ដ្រាលី Griffith បាននិយាយថាប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតនៅតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទីបីក្នុងតំបន់អាស៊ី។

លោកបន្ដថា ចំនួនអ្នកស្លាប់ក្នុងប្រទេសឥណ្ឌូណេស៊ីជាងមួយម៉ឺននាក់ គឺជាតួលេខផ្លូវការដែលបានបញ្ជាក់ ប៉ុន្ដែយើងមិនរាប់បញ្ជូលចំនួននៃអ្នកស្លាប់ដែលមានករណីប្រហែល ឬសង្ស័យនោះទេ។ ប្រសិនបើ យើងរាប់ពួកគេបញ្ជូលដែរនោះ យើងនឹងបានឃើញចំនួនច្រើនជាងបីដង នៃចំនួនសរុបបច្ចុប្បន្ន។

គួរបញ្ជាក់ថា យោងតាមគេហទំព័រ Worldometers គិតត្រឹមម៉ោង១:០០នាទីរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនដល់ ១០,៣០៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ២៧១,៣៣៩នាក់ ខណៈអ្នកជំងឺចំនួន ១៩៩,៤០៣នាក់ជាសះស្បើយវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T