សកលវិទ្យាល័យចិនមួយ រងការរិះគន់ខ្លាំង ក្រោយពីក្នុងសៀវភៅសរសេរថា អ្នកស្រលាញ់ភេទដូចគ្នា សេពគ្រឿងញៀន និងមានជំងឺផ្លូវចិត្ត

//s9.kh1.co/17/175bdd4a21fccdf848ebe815bd78b691d3d856e7.png
សង្គម

 ២៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សកលវិទ្យាល័យចិនមួយឈ្មោះថា Huaiyin Normal University កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្រោយពីបង្រៀននិស្សិតឆ្នាំទី១ថា អ្នកស្រលាញ់ភេទដូចគ្នា ជះឥទ្ធិពលអាក្រក់មកលើសង្គម

ចិន៖ សកលវិទ្យាល័យចិនមួយឈ្មោះថា Huaiyin Normal University ដែលមានទីតាំងស្ថិតក្នុងខេត្ត Jiangsu កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្រោយពីបង្រៀននិស្សិតឆ្នាំទី១ថា អ្នកស្រលាញ់ភេទដូចគ្នា ជះឥទ្ធិពលអាក្រក់មកលើសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការរិះគន់ខាងលើនេះ ត្រូវបានផ្ទុះឡើង ក្រោយពីនិស្សិតលាក់មុខម្នាក់ បានថតក្រដាសមេរៀនមួយសន្លឹកចេញពីក្នុងសៀវភៅសុខភាពរបស់សកលវិទ្យាល័យ និងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។

នៅក្នុងក្រដាសមេរៀនមួយសន្លឹកនោះ បានរៀបរាប់ថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា គឺប្រឆាំងទៅនឹងច្បាប់ធម្មជាតិ។ ពួកគេមានអត្តចរិត និងអារម្មណ៍មិនស្ថិតស្ថេរឡើយ ហើយពួកគេងាយនឹងធ្វើអត្តឃាតខ្លួនឯង និងធ្វើបាបអ្នកដទៃ ដែលជាផលមិនល្អ។

ពួកគេបង្កឲ្យមានអស្ថិរភាពនៅក្នុងសង្គម ហើយពួកគេអាចនឹងបង្កទៅជាជម្លោះដោយសារតែការបដិសេធ និងមិនពេញចិត្តពីខាងក្រុមមនុស្សធម្មតា។ ម៉្យាងវិញទៀតពួកគេនឹងញុះញង់ រួមទាំងលួងលោមក្រុមមនុស្សធម្មតា ដែលបង្កជាការគំរាមកំហែងដល់ក្រុមមនុស្សធម្មតាផងដែរ។

ទន្ទឹមនឹងនេះដែរ ក្នុងមេរៀនបានលើកឡើងទៀតថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា មានអាយុខ្លី ព្រោះការស្រលាញ់ភេទដូចគ្នាគឺជាជំងឺផ្លូវចិត្ត ដែលបំផ្លាញប្រព័ន្ធប្រសាទរបស់មនុស្ស។ ហើយពួកគេទំនងជាប្រើប្រាស់គ្រឿងញៀន ដោយគិតថាខ្លួនខុសធម្មជាតិ បូករួមទាំងមានភាពឯកោ ហេតុដូច្នេះ ពួកគេមិនអាចហាមឃាត់ខ្លួន ពីការប្រើប្រាស់គ្រឿងញៀនឡើយ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់សកលវិទ្យាល័យ បានចេញមុខបញ្ជាក់ថា ខាងសកលវិទ្យាល័យបានស្នើសុំឲ្យនិស្សិតទាំងអស់ប្រគល់សៀវភៅមកវិញ និងសុំជំនួយពីខាងបុគ្គលិកសុខាភិបាល ឲ្យជួយពិនិត្យមើលខ្លឹមសារម្ដងទៀត ហើយនឹងលុបផ្នែកមិនសមរម្យចេញពីមេរៀនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សៀវភៅរបស់សកលវិទ្យាល័យ
សៀវភៅរបស់សកលវិទ្យាល័យ
ក្រដាសមេរៀនដែលបង្កឲ្យមានការរិះគន់
ក្រដាសមេរៀនដែលបង្កឲ្យមានការរិះគន់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T