រហូតមកដល់ពេលនេះ ត្រីបាឡែនជាង១០០ក្បាល ដែលកឿងលើឆ្នេរសមុទ្រអូស្ត្រាលី ត្រូវបានគេជួយសង្គ្រោះ

//s9.kh1.co/06/0684deb5159368bbc03a8463b4d0711e7f8ebd7f.jpg
សង្គម

 ២៧-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វាជាលទ្ធផលអស្ចារ្យមួយ បន្ទាប់ពីការខិតខំអស់រយៈពេល៥ថ្ងៃ ដោយក្រុមអ្នកជួយសង្គ្រោះ។

អូស្ត្រាលី៖ ក្រុមអ្នកជំនាញសមុទ្របាននិយាយថា ត្រីបាឡែនដែលនៅរស់នៅមានចំនួនសរុប១០៨ក្បាល ត្រូវបានគេដោះលែងចូលក្នុងសមុទ្រវិញហើយ បន្ទាប់ពីការជាប់កឿងចំនួនយ៉ាងច្រើន នៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែចំនួនត្រីបាឡែន៣៥០ក្បាលដែលបានស្លាប់ នៅក្នុងការកឿងនេះ គឺជាហេតុការណ៍ដ៏អាក្រក់មួយរបស់អូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ការយកចិត្តទុកដាក់កំពុងងាកទៅរកការគិតគូរពីសាកសពរបស់ត្រីបាឡែន ដោយមានចំនួន១៥ក្បាលត្រូវបានគេបញ្ចុះនៅសមុទ្រ កាលពីថ្ងៃសុក្រ ក្នុងការធ្វើសាកល្បង ប្រសិនបើវិធីសាស្ត្រនេះទទួលបានជោគជ័យ។

សេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ Tasmania កាលពីថ្ងៃសៅរ៍បានបញ្ជាក់ថា ត្រីបាឡែនចំនួន១០៨ក្បាលដែលរួចផុតពីការជាប់កឿងនេះ ត្រូវបានគេដោះលែងខាងក្រៅកំពង់ផែ Macquarie Harbour។ អ្នកជំនាញផ្នែកជីវសត្វព្រៃ លោក Kris Carlyon បាននិយាយថា វាជាលទ្ធផលអស្ចារ្យមួយ បន្ទាប់ពីការខិតខំអស់រយៈពេល៥ថ្ងៃ ដោយក្រុមអ្នកជួយសង្គ្រោះ។

ឥឡូវនេះ ក្រុមការងារកំពុងខិតខំប្រឹងប្រែង ដើម្បីយកសាកសពចេញពីកំពង់ផែ។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា នេះនឹងចំណាយពេលច្រើនថ្ងៃ ហើយអាស្រ័យលើខ្យល់ជំនោរ និងលក្ខណ្ឌផ្សេងទៀត៕

រូបភាព៖

https://s9.kh1.co/__image/w=650,h=366,q=100/27/2794d2fd56848984095eff9a2fcecfa45a4bbb5e.jpg
https://s9.kh1.co/__image/w=650,h=365,q=100/d2/d2a9bbb25f41a3e8352daeee2b9c6dcb7d157acb.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/62/62869c960e308ae0527723ce1d04d41966bec679.jpg
https://s9.kh1.co/__image/w=650,h=488,q=100/d9/d9a02be8fe2c8784b26edb79b68f33fd3f7af8fa.png
https://s9.kh1.co/__image/w=650,h=433,q=100/e6/e6d9c42ef3c8ec9c5c1a25cec31e9f61607ee56f.png
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T