ឆ្មាកម្សត់ស្មោះម្ចាស់ ទៅលេងផ្នូរម្ចាស់ជារៀងរាល់ថ្ងៃ អស់រយៈពេល២ឆ្នាំ បន្ទាប់ពីម្ចាស់របស់វាចែកឋាន

//s9.kh1.co/7b/7b2aa58af46fe04d6f2c2916083c722973f49845.jpg
សង្គម

 ២៧-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឆ្មាកម្សត់មួយក្បាល នៅប្រទេសម៉ាឡេស៊ី បាន.សឲ្យឃើញពីសេចក្ដីនឹករលឹក ដោយចំណាញពេលទៅសួរសុខទុក្ខផ្នូររបស់ម្ចាស់វាជារៀងរាល់ថ្ងៃ អស់រយៈពេល២ឆ្នាំមកនេះ។

ម៉ាឡេស៊ី៖ ឆ្មាកម្សត់មួយក្បាល នៅប្រទេសម៉ាឡេស៊ី បាន.សឲ្យឃើញពីសេចក្ដីនឹករលឹក ដោយចំណាញពេលទៅលេងផ្នូររបស់ម្ចាស់វាជារៀងរាល់ថ្ងៃ អស់រយៈពេលដល់ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវ និងរូបភាពរបស់ឆ្មាញីឈ្មោះ ណាណា អាយុឆ្នាំ ត្រូវបានកូនស្រីពៅរបស់ម្ចាស់វាឈ្មោះ ណូហ្ស៊ី ធ្វើការបង្ហោះចែកចាយទៅក្នុង Facebook Group នាពេលថ្មីៗកន្លងទៅ។  នាង ណូហ្ស៊ី បានរៀបរាប់ថា ណាណា តែងតែទៅមើលផ្នូររបស់ឪពុកនាងជារៀងរាល់ព្រឹក ដោយគ្រាន់តែអង្គុយ ឬដេកនៅក្បែរទីនោះ ហើយ​វានឹងត្រលប់មកផ្ទះវិញ ដើម្បីស៊ីចំណី។

ណូហ្ស៊ី បានបញ្ជាក់ទៀតថា ឪពុករបស់នាងគឺជាអតីតគ្រូបង្រៀនម្នាក់ ដែលស្រលាញ់សត្វឆ្មា និងតែងតែផ្ដល់ចំណីដល់ឆ្មាសំណព្វរបស់គាត់នៅពេលព្រឹក មុនពេលទៅវិហារអុីស្លាមមួយកន្លែងក្បែរផ្ទះ ដែលជាកន្លែងបញ្ចុះសពរបស់គាត់។ នាងបន្ដថា ណាណា តែងតែដើរតាមឪពុករបស់នាងទៅវិហារ និងរង់ចាំគាត់អធិស្ឋានចប់ ទើបត្រឡប់មកផ្ទះជាមួយគ្នាវិញ។

តែយ៉ាងណាមិញ ណាណា ហាក់កើតទុក្ខជាខ្លាំង បន្ទាប់ពីម្ចាស់របស់វាចែកឋានទៅ ដោយមិនសូវស៊ីចំណី ដែលបណ្ដាលឲ្យស្គមស្គាំងជាងមុន។ ប៉ុន្ដែវាក៏ចាប់ផ្ដើមស៊ីចំណីដូចធម្មតាវិញ នៅរយៈពេលខែក្រោយ ហើយនៅតែបន្ដទៅលេងផ្នូរ​ដូចសព្វមួយដងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មា ណាណា ពេលនៅក្បែរផ្នូររបស់ម្ចាស់វា
ឆ្មា ណាណា ពេលនៅក្បែរផ្នូររបស់ម្ចាស់វា
ឆ្មា ណាណា ដេកក្បែរផ្នូររបស់ម្ចាស់វា
ឆ្មា ណាណា ដេកក្បែរផ្នូររបស់ម្ចាស់វា
ឆ្មា ណាណា ដេកក្បែរផ្នូររបស់ម្ចាស់វា
ឆ្មា ណាណា ដេកក្បែរផ្នូររបស់ម្ចាស់វា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T