ប្រធានាធិបតីអ៊ុយក្រែនបញ្ជាឱ្យ​បើកការស៊ើបអង្កេតភ្លាមៗ​ លើករណីធ្លាក់យន្តហោះយោធាស្លាប់មនុស្សអស់២៦នាក់

//s9.kh1.co/9a/9a542d7f5063d15faa9aa181fab5b651e913100e.jpg
សង្គម

 ២៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ​ ​បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញចុះស៊ើបអង្កេត ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះយោធា ដែល​បណ្តាលឱ្យមនុស្សចំនួន ២៦នាក់ត្រូវស្លាប់បាត់បង់ជីវិត​

កៀវ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ​ ​បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញចុះស៊ើបអង្កេត ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះយោធា ដែល​បណ្តាលឱ្យមនុស្សចំនួន ២៦នាក់ត្រូវស្លាប់បាត់បង់ជីវិត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត
ក្រុមមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត

យន្តហោះដឹកយោធាប្រភេទ Antonov An-26 ដែលមានអ្នកដំណើរសរុប ២៧នាក់ បានធ្លាក់​ផ្ទុះឆេះ​ក្បែរកំណាត់​ផ្លូវធំមួយកន្លែង​ចម្ងាយប្រមាណ ២គីឡូម៉ែត្រពី​មូលដ្ឋានយោធា ស្ថិតនៅភាគឦសាន​ប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃសុក្រ​។

ហេតុការណ៍ធ្លាក់យន្តហោះនេះ បានសម្លាប់មនុស្ស ២៦នាក់
ហេតុការណ៍ធ្លាក់យន្តហោះនេះ បានសម្លាប់មនុស្ស ២៦នាក់

​ក្រសួងការពារជាតិអ៊ុយក្រែនបានឱ្យដឹងថា យន្ដហោះ Antonov An-26 បានជួបឧប្បត្តិហេតុនៅពេលព្យាយាមចុះចតកំឡុងពេលធ្វើសមយុទ្ធ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរអ៊ុយក្រែនបាននឹងកំពុងបើកការស៊ើបអង្កេតលើមូលហេតុ​មួយចំនួន​ ដែល​អាចបង្កជាគ្រោះថ្នាក់ធ្លាក់នេះឡើង ​ដូចជាបញ្ហាបច្ចេកទេសទាក់ទងនឹងយន្តហោះ ​​បញ្ហាទាក់ទងនឹងពីឡុត ​ក៏ដូចជាបញ្ហា​ត្រួតពិនិត្យ​ជើងហោះហើរ​ជាដើម។

បំណែកយន្តហោះ​ Antonov An-26  
បំណែកយន្តហោះ​ Antonov An-26  

យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារសន្តិសុខរដ្ឋអ៊ុយក្រែនក៏បានឱ្យដឹងដែរថា យន្ដហោះបានធ្លាក់​នៅរយៈពេល ៥នាទី​ បន្ទាប់ពីមេបញ្ជាការនាវិកបានស្នើសុំឱ្យចុះចត ក្រោយ​ម៉ាស៊ីនខាងឆ្វេងនៃយន្តហោះ​លែងដំណើរការ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T