អ្នកបើកបរម្នាក់ ឆ្លងកាត់ទន្លេមានក្រពើ ដែលបណ្ដាលឲ្យកិនពីលើក្រពើ ទាំងមិនដឹងខ្លួន (មានវីដេអូ)

//s9.kh1.co/e9/e9e750d4dae5b95ec5244e8e2d468411d40369dd.jpg
សង្គម

 ២៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកបើកបរម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកឡានឆ្លងកាត់ទន្លេមានក្រពើ ដែលបណ្ដាលឲ្យកិនពីលើក្រពើ ទាំងមិនដឹងខ្លួន

អូស្ត្រាលី៖ ថ្មីៗនេះ អ្នកបើកបរម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកឡានឆ្លងកាត់ទន្លេមានក្រពើ ដែលបណ្ដាលឲ្យកិនពីលើក្រពើ ទាំងមិនដឹងខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅឧទ្យានជាតិ Kakadu National Park ភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាតំបន់គ្រោះថ្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតឡើងដោយនារីម្នាក់ បង្ហាញឲ្យឃើញថា ឡានមួយគ្រឿងបានបើកឆ្លងកាត់ទន្លេ ដែលមានទឹករាក់សមល្មមក្នុងការបើកបរពីម្ខាងទៅម្ខាង ដោយល្បឿនយឺតៗ។ ហើយនៅពេលដែលឆ្លងជិតផុត ក៏ស្រាប់តែឡានរង្គើ បន្ទាប់ពីកិនត្រូវនឹងអ្វីម៉្យាង។ ភ្លាមៗនោះ ក៏មានក្រពើមួយក្បាលគ្រវីកន្ទុយ និងហែលចេញបាត់ទៅ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ។

គួររម្លឹកដែរថា កាលពីខែសីហាកន្លងទៅនេះ ប្ដីប្រពន្ធមួយគូ បានឆ្លងកាត់ទន្លេខាងលើនេះដោយមានក្រពើជាច្រើនក្បាលនៅជុំវិញឡាន និងមិនអាចទៅណារួចឡើយ។ ហើយករណីស្លាប់ដែលល្បីល្បាញបំផុតនៅតំបន់នោះគឺ បុរសម្នាក់វ័យ៤០ឆ្នាំ ត្រូវបានក្រពើវាយប្រហារ និងខាំហែកសុីរហូតដល់ដាច់ក្បាល ក្នុងឆ្នាំ១៩៨៧៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ហ្វូងក្រពើនៅតំបន់នោះ
ហ្វូងក្រពើនៅតំបន់នោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · មួយម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T