អបអរសាទរ ភរិយារបស់ Raymond Lam សម្រាលកូនយ៉ាងជោគជ័យ

//s9.kh1.co/6c/6cece26c07d2550dd6315142c706152c142b4d87.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គឺជារឿងដ៏រីករាយយ៉ាងខ្លាំង ដែលធ្វើឲ្យហ្វេនៗជាច្រើន ចូលរួមសម្ដែងក្ដីត្រេកអរចំពោះ តារាសម្ដែងប្រុស លោក Raymond Lam ដែលភរិយា លោក បានសម្រាលកូនយ៉ាងជោគជ័យ។

ហុងកុង៖ កាលពីថ្មីៗនេះ តាមរយៈទំព័រសារព័ត៌មាន HK01 បានរាយការណ៍ឲ្យដឹងថា តារាប្រុស លោក Raymond Lam បានចែករំលែកដំណឹងដ៏ល្អជូនទៅដល់មហាជនជាច្រើន ឲ្យបានជ្រាបថា រូបលោក និងភរិយាបានក្លាយទៅជាឪពុកម្តាយគេហើយ ក្នុងពេលដែលភរិយារបស់លោក បានសម្រាលកូនយ៉ាងជោគជ័យ ជាមួយនឹងការបង្ហោះរូបថតគ្រួសារមួយ ដែលមានដៃ ៣ ចូលគ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញពីការស្វាគមន៍កូនសំណព្វចិត្តរបស់ខ្លួន ដោយបាននិយាយថា៖ ជាលើកដំបូង ដែលខ្ញុំបានឱបទារកនៅក្នុងដៃរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា កក់ក្តៅ និងការដង្ហើមរបស់កូនម្នាក់នេះ។ វាគឺជា អារម្មណ៍ប្លែកមួយ ក្នុងពេលដែលសាច់ឈាម នៅក្នុងដៃរបស់ខ្ញុំ ។

លើសពីនេះទៅទៀត Raymond Lam ថែមទាំងបានបង្ហោះរូបភាពកំប្លែង ៗ ជាច្រើន ដែលបានថតជាមួយភរិយា ក្នុងអំឡុងពេលមានផ្ទៃពោះ ដែលអ្នកទាំងពីរ បានប្តូរទៅជាតួអង្គ ស្វាស៊ុនអ៊ូខុង និង ជ្រូកប៉ាចេ ផងដែរ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
Raymond Lam និង ភរិយា 
រូបភាព ដែល Raymond Lam ស្វាគមន៍កូនជាទីស្រលាញ់ 
រូបភាព ដែល Raymond Lam ស្វាគមន៍កូនជាទីស្រលាញ់ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T