គ្រូបង្គោលរបស់ Leeds មិនបោះបង់គំនិតក្នុងការតាមប្រមាញ់យកខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ Man UTD ម្នាក់នេះទេ

//s9.kh1.co/0e/0ef22537649e6544b9212cbaf583f22ab1048ced.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្រូបង្គោលរបស់ Leeds មិនបោះបង់គំនិតក្នុងការតាមប្រមាញ់យក James នោះទេ

អង់គ្លេស៖ ក្លិប Leeds United ត្រូវបានគេរាយការណ៍មកថា មានបំណងចង់ផ្ទេរយកខ្សែប្រយុទ្ធស្លាប Daniel James ពីក្លិបបិសាចក្រហម Manchester United ក្នុងកិច្ចសន្យាខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Daniel James
កីឡាករ Daniel James

បើតាមកាសែត The Mirror បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុម Leeds លោក Marcelo Bielsa បានត្រឡប់មកចាប់ចិត្តលើ James សាជាថ្មី ក្រោយលែងមានសង្ឃឹមក្នុងការផ្ទេរយកកីឡាករ Harry Wilson ពីក្លិបហង្សក្រហម Liverpool។

  កីឡាករ Harry Wilson
  កីឡាករ Harry Wilson

រម្លឹកកាលពីទីផ្សារដោះដូរខែមករា ឆ្នាំ២០១៩ James ប៊ិះនឹងផ្លាស់ទៅចូលរួមជាមួយ Leeds ទៅហើយ ប៉ុន្តែដោយសារមានបញ្ហាឯកសារពីក្លិប Swansea ទើបការផ្ទេរនេះបរាជ័យ។ លុះឈានដល់ទីផ្សាររដូវក្ដៅឆ្នាំមុន ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំ បានសម្រេចផ្លាស់មកក្លិប Man UTD វិញ ក្នុងតម្លៃ១៥លានផោន (ឬប្រមាណ ១៩លានដុល្លារ)។

កីឡាករ Daniel James
កីឡាករ Daniel James

ជាមួយគ្នានេះ ក្នុងរដូវកាលដំបូងបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម James ចូលលេងបាន៣៣ប្រកួត នៅក្របខណ្ឌ​ Premier League ក្នុងនោះ គេរកបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង។

យ៉ាងណាមិញ ចាប់តាំងពីចុងរដូវកាលមុន រហូតដល់ចាប់ផ្ដើមរដូវកាលថ្មីនេះ James ហាក់មិនសូវបានជាប់ជម្រើសដំបូងនោះទេ​ ដោយតំណែងរបស់គេ ត្រូវបានលោក Ole Gunnar Solskajer ផ្ដល់ការទុកចិត្តទៅលើម្ចាស់អាវលេខ១១ថ្មី Mason Greenwood

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ប្រភពonefootball

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T