អីយ៉ាស់! Barcelona ត្រៀមចូលប្រជែងទិញយកជម្រើសជាតិអាល្លឺម៉ង់របស់ Chelsea រូបនេះដែរហើយ

//s9.kh1.co/cd/cd9ffc25dfe3108e75b465444d27c1d619df1cc9.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្លិប Barcelona ត្រៀមដាក់សំណើផ្ទេរយកខ្សែការពារ Antonio Rudiger មករួមក្រុមដែរហើយ

បរទេស៖ សម្រាប់រដូវកាលថ្មីនេះ ខ្សែការពារ Antonio Rudiger មិនទាន់បានចូលលេងឲ្យក្លិបតោខៀវ Chelsea បានមួយនាទីនៅឡើយទេក្នុងចំណោមបីប្រកួតកន្លងមកនេះ ពោលពេលប៉ះជាមួយ Brighton, Liverpool និង Barnsley ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Antonio Rudiger
  កីឡាករ Antonio Rudiger

លើសពីនេះបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបលោក Frank Lampard គ្រោងដាក់លក់រូបគេចេញនៅរដូវក្ដៅនេះហើយ។ ក្នុងនោះដែរក្លិបអ្នកមានរបស់បារាំង Paris Saint-Germain គឺជាបេក្ខភាពទី១ដែលបានដាក់សំណើទិញកីឡាករវ័យ២៧ឆ្នាំរូបនេះទៅរួមក្រុម។ 

  កីឡាករ Antonio Rudiger
  កីឡាករ Antonio Rudiger

ដោយឡែកនៅពេលនេះគេហទំព័រ Goal បានលើកឡើងថាក្លិបយក្សអេស៉្បាញ Barcelona កំពុងតែត្រៀមដាក់សំណើប្រជែងជាមួយ PSG ផ្ទេរយករូបគេទៅលេងនៅទឹកដី Camp Nou នៅរដូវកាលថ្មីនេះ។ គួរឲ្យដឹងដែរថាលោកគ្រូបង្វឹកថ្មី Ronald Koeman កំពុងតែខិតខំព្យាយាមពង្រឹងជើងក្រោមរបស់ Barcelona បន្ថែមមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។ ក្នុងនោះ Rodiger នឹងក្លាយជាគោលដៅតែមួយគត់របស់ Barca ប្រសិនបើក្លិបមួយនេះបរាជ័យក្នុងការផ្ទេរយកតារាវ័យក្មេង Eric Garcia ពីក្លិប Manchester City

កីឡាករ Eric Garcia
កីឡាករ Eric Garcia

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T