រកឃើញបុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ​ហើយ លទ្ធផល​បញ្ជាក់​មានផ្ទុកវីរុសកូវីដ-១៩​

//s9.kh1.co/6b/6b5f41d49c470dcfe3acfe132f426315f81ea467.jpg
សង្គម

 ២៦-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់​ពី​ស្ងប់ស្ងាត់ករណីកូវីដ-១៩ មួយ​រយៈពេល​នេះក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាសជាថ្មី​ពីករណីវិជ្ជាមាន​ថ្មីមួយ​ករណី​ទៀតលើបុរសជនជាតិហុងគ្រី។

ភ្នំពេញ​៖ យោងតាម​សេចក្តី​ប្រកាស ជា​ផ្លូវការដោយ  ក្រសួងសុខាភិបាលកម្ពុជា ​ដែល​ចេញ​នៅថ្ងៃរសៀលទី២៦​ ខែកញ្ញានេះ​បាន​ឲ្យដឹងថា​ បុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ ​ដែល​បាន​រត់​គេច​ខ្លួន​នោះ ​ពេល​នេះត្រូវ​បាន​រកឃើញវិញ​​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយតាម​លទ្ធផល​វិភាគ ​ពីវិទ្យាសាស្ត្រប៉ាស្ទ័រកម្ពុជា ​ក៏​បាន​បង្ហាញ​ថា ​​បុរសជន​ជាតិ​ហុងគ្រី ខាងលើ​នេះ​គឺ បញ្ជាក់​ថា​​មានវិជ្ជាមាន​វីរុស​កូវីដ-១៩។ ក្រោយ​ពី ​ការស្វែង​រក​ដោយ​អាជ្ញាធរ និងមន្ទីរសុខាភិបាល​ ខេត្តសៀមរាប បុរសរូបនេះ ​ត្រូវបាន​រកឃើញ​នៅវេលាម៉ោង​៩ព្រឹក នៅក្នុង​ផ្ទះសំណាក់មួយកន្លែង ក្នុងខេត្ត​​សៀមរាប។

គួរ​បញ្ជាក់​ផងដែរថា នៅពេលនេះ បុរស​ជន​ជាតិ​ហុងគ្រី ខាងលើ​នេះ កំពុងសម្រាកព្យាបាល​ នៅ​មន្ទីរពេទ្យក្នុង ខេត្ត​សៀមរាប​រួច​រាល់ហើយ។ ចំណែក​ក្រុម​ការ​ងារ​ កំពុង​តែបន្ត​ធ្វើ​ការ​ស្រាវជ្រាវ​ រក​អ្នកដែល​ប៉ះពាល់ ​ជាបន្តទៀតផងដែរ៕

សេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល
បុរសជនជាតិហុងគ្រី
បុរសជនជាតិហុងគ្រី
បុរសជនជាតិហុងគ្រី
បុរសជនជាតិហុងគ្រី
សកម្មភាពបញ្ជូន​ទៅកានមន្ទីរពេទ្យ
សកម្មភាពបញ្ជូន​ទៅកានមន្ទីរពេទ្យ
សកម្មភាពបញ្ជូន​ទៅកានមន្ទីរពេទ្យ
សកម្មភាពបញ្ជូន​ទៅកានមន្ទីរពេទ្យ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T