ចិនផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ី ក្រោយរកឃើញមេរោគបង្កជាជំងឺកូវីដ១៩

//s9.kh1.co/9e/9e19ae360a62d2ebe780c4ecac712cdfdb1c7f97.jpeg
សង្គម

 ២៦-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចិននឹងផ្អាក​ការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿងក្នុងរយៈពេល ៤សប្តាហ៍ ​ក្រោយរកឃើញមេរោគបង្កជំងឺកូវីដ១៩នៅលើកញ្ចប់គ្រឿងសមុទ្ររុស្ស៊ី។

សៀងហៃ៖ ប្រទេសចិនបានប្រកាសថា នឹងផ្អាក​ការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីចំនួនពីរគ្រឿង​រយៈពេល ៤សប្តាហ៍ ​ក្រោយរកឃើញមេរោគបង្កជំងឺកូវីដ១៩នៅលើកញ្ចប់គ្រឿងសមុទ្រ។ ការិយាល័យគយបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មេរោគកូវីដ១៩នេះត្រូវបានរកឃើញដោយអាជ្ញាធរនៅខេត្តជាប់ឆ្នេរសមុទ្រសានដុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នាវា​រុស្ស៊ីដែលត្រូវអាជ្ញាធរចិនប្រកាសផ្អាកមិនឱ្យនាំចូល គឺមានឈ្មោះថា VLADIMIR STARZHINSKY LLC និង ROLIZ CRYSTAL AFRICA ។ ​កាលពីថ្ងៃសុក្រកន្លងទៅ ការិយាល័យគយចិន​បាននិយាយថា ខ្លួននឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុនប្រេស៊ីលមួយសប្តាហ៍ដែរ បន្ទាប់​ពីរកឃើញមេរោគកូវីដ១៩។

គួរឱ្យដឹងដែរថា វិធានការផ្អាកការនាំចូលគ្រឿងសមុទ្រពីប្រទេសជិតខាងនេះ ត្រូវបានធ្វើឡើងខណៈអាជ្ញាធរចិនកំពុងមានការព្រួយបារម្មណ៍លើបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ហើយកាលពីសប្តាហ៍មុន ប្រទេសចិនក៏បានផ្អាកការនាំចូល​គ្រឿងសមុទ្រពីឥណ្ឌូនេស៊ីអស់រយៈពេលមួយសប្តាហ៍មកហើយ បន្ទាប់ពី​ធ្វើតេស្តរកឃើញថាមានផ្ទុក​មេរោគកូវីដ១៩ដូចគ្នានេះ៕

អាជ្ញាធរចិនបាននឹងកំពុងរិតបន្តិងការនាំចូលគ្រឿងសមុទ្រពីប្រទេសផ្សេងៗ
អាជ្ញាធរចិនបាននឹងកំពុងរិតបន្តិងការនាំចូលគ្រឿងសមុទ្រពីប្រទេសផ្សេងៗ
ចិនប្រកាសផ្អាក​ការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង​រយៈពេល ១ខែ
ចិនប្រកាសផ្អាក​ការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង​រយៈពេល ១ខែ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T