មមាញឹកមិនចាញ់ Chelsea ប៉ុន្មានទេ! Spurs កំពុងចរចាផ្ទេរយកកីឡាករលំដាប់ជួរមុខរបស់ Inter ម្នាក់នេះ

//s9.kh1.co/4a/4ab1dce65049d85569db0b950581097425009d79.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Spurs កំពុងចរចាផ្ទេរយកកីឡាករ Milan Skriniar ពី Inter Milan

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស​ Tottenham Hotspur កំពុងធ្វើការចរចាផ្ទេរយកខ្សែការពារកណ្ដាលរបស់ក្រុម Inter Milan កីឡាករ Milan Skriniar

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Milan Skriniar
  កីឡាករ Milan Skriniar

បើតាមការចុះផ្សាយរបស់កាសែត Football.london រនាំងការពារវ័យ២៥ឆ្នាំ បានស្ថិតនៅលើរ៉ាដារបស់ Spurs ជាយូរណាស់មកហើយ ខណៈបច្ចុប្បន្នក្លិបដែលមានមូលដ្ឋាននៅគាគខាងជើងទីក្រុងឡុដ៍ កំពុងព្យាយាមចរចាយករូបគេ មកពង្រឹងក្រុមលោក Jose Mourinho

  កីឡាករ Milan Skriniar
  កីឡាករ Milan Skriniar

លោក Mourinho ត្រូវបានគេរាយការណ៍មកថា ចង់បាន Skriniar ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Toby AlderweireldDavinson Sanchez ក៏ដូចជាមកជំនួសតំណែងខ្សែការពារ Jan Vertonghen ដែលទើបចាកចេញ ទៅចូលរួមជាមួយក្លិប Benfica ដោយមិនមានតម្លៃខ្លួន កាលពីពាក់កណ្ដាលខែសីហា។

  កីឡាករ Milan Skriniar
  កីឡាករ Milan Skriniar

បើតាមប្រភពដដែល  បានបន្តឲ្យដឹងទៀតថា Inter ទាមទារតម្លៃខ្លួនខ្សែការពារជម្រើសស្លូវ៉ាគី Skriniar ខ្ទង់៥០លានផោន (ឬប្រមាណ ៦៣ដុល្លារ) ប៉ុន្តែ Spurs នឹងមិនចំណាយដល់ការចង់បាន របស់ក្លិបយក្ស Serie A នោះទេ។

  កីឡាករ Milan Skriniar
  កីឡាករ Milan Skriniar

គួររម្លឹកដែរថា Skriniar បានផ្លាស់មកចូលរួមជាមួយ​ Inter កាលពីឆ្នាំ២០១៧ ក្នុងតម្លៃត្រឹម៧លានអឺរ៉ូ។ ដោយរយៈ៣ឆ្នាំកន្លងមកនេះ គេបង្ហាញខ្លួនបាន ១២៨ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង៕

ប្រភពfootball.london

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T