តារាឆ្នើមនៅ Ligue 1 រូបនេះយល់ព្រមមកចូលរួមជាមួយ Arsenal ហើយប៉ុន្តែក្លិបលោក Arteta ត្រូវប្រមូលទុនឲ្យបាន៥៤លានសិន

//s9.kh1.co/6c/6cce0f844cf7c187b0034cceb825bb0b210143c2.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Houssem Aouar យល់ព្រមមកចូលរួមជាមួយ Arsenal ហើយប៉ុន្តែក្លិបលោក Arteta ត្រូវប្រមូលទុនឲ្យបាន៥៤លានសិន

បរទេស៖ បើតាមសេចក្ដីរាយការណ៍របស់កាសែតបារាំង Telefoot បានឲ្យដឹងថាខ្សែបម្រើរបស់ក្លិប Lyon គឺកីឡាករ Houssem Aouar បានយល់ព្រមផ្លាស់មកលេងឲ្យក្លិបកាំភ្លើងធំ Arsenal នៅរដូវកាលថ្មីនេះហើយ។ ប៉ុន្តែក្លិបនៅ Premier League មួយនេះត្រូវប្រមូលទុនឲ្យគ្រប់៥៤លានផោនសិន (ឬប្រមាណ៦៩លានដុល្លារ) ទើបអាចយករូបគេមកលេងនៅទឹកដី Emirates បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar

គួរឲ្យដឹងដែរថាមុនពេលសម្រេចចិត្តផ្ទេរមក Arsenal កីឡាករវ័យ២២ឆ្នាំ Houssem Aouar តែងតែមានក្ដីស្រមៃចង់ទៅលេងឲ្យក្លិប Barcelona និង Juventus ប៉ុន្តែក្លិបទាំងពីរនេះមិនបានធ្វើការដាក់សំណើផ្លូវការណាមួយទៅ Lyon នោះទេ។ 

  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar

ជាមួយគ្នានេះក្លិបលោក Mikel Arteta ក៏កំពុងតែព្យាយាមដាក់លក់កីឡាករមួយចំនួនចេញផងដែរ ក្នុងនោះក្លិបកំពុងតែបើកកិច្ចចរចាក្នុងការផ្ទេរអ្នកចាំទី Emiliano Martinez ឲ្យទៅក្លិប Aston Villaក្នុងចំនួនទឹកប្រាក់២០លានផោន (ឬប្រមាណ២៥លានដុល្លារ)។ លើសពីនេះ Arsenal ក៏កំពុងតែដកចិត្តពីការផ្ទេរយកខ្សែការពារ Thomas Partey របស់ក្លិប Atletico Madrid ផងដែរ៕

  កីឡាករ​​ Emiliano Martinez
កីឡាករ​​ Emiliano Martinez
  កីឡាករ Thomas Partey
កីឡាករ Thomas Partey

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T