បរទេស៖ កីឡាករ Conor McGregor បានប្រកាសចូលនិវត្តន៍ពីស្ថាប័ន UFC ក្រោយផ្តួលកីឡាករ Donald Cerrone ត្រឹមវិនាទីទី៤០ កាលពីដើមឆ្នាំ២០២០នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែកីឡាករវ័យ៣២ឆ្នាំរូបនេះអាចនឹងឡើងសង្វៀនវិញនៅពេលខាងមុខនេះ បន្ទាប់ពីធ្វើការប្រកាសនៅក្នុងគណនី Twitter ផ្ទាល់ខ្លួនរបស់គេ នៅប៉ុន្មានម៉ោងមុននេះថា រូបគេនឹងធ្វើការប្រកួតជាមួយស្តេចប្រដាល់អាសុី Manny Pacquiao នៅមជ្ឈឹមបូព៌ា។
យ៉ាងណាមិញសម្រាប់ពេលវេលានិងទីកន្លែងនៃការប្រកួតនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ។ គួរឲ្យដឹងដែរថាកីឡាករវ័យ៤១ឆ្នាំ Manny Pacquiao ក៏ទើបតែធ្វើការប្រកួតការពារខ្សែក្រវាត់ WBA super world welterweight របស់ខ្លួនកាលពីខែកក្កដាឆ្នាំមុនផងដែរ ដោយបានយកកីឡាករ Keith Thurman ដោយពិន្ទុ៕
ប្រភព៖ thesun