CL សង្ស័យចូលផលិតកម្ម​ BigHit ក្រោយ Weverse ប្រកាសស្វាគមន៍សមាជិកថ្មី?

//s9.kh1.co/e9/e9c5be69385511897e9a1e662e70d35d524b53ee.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់​ពី WEVERSE បានប្រកាសស្វាគមន៍​តារាថ្មី​ធ្វើ​ឲ្យអ្នកគាំទ្រ​ជា​ច្រើ​ន ដាក់​ចម្ងល់​ថា ​តារាស្រីថ្មីនោះគឺជា​អតីតប្រធាន​ក្រុម​ចម្រៀង​នារីCLផង​ដែរ​។


កូរ៉េខាងត្បូង៖ ពិតជាដំណឹង​ដែល​ធ្វើ​ឲ្យ អ្នកគាំទ្រ​ទាំងអស់ ​មាន​ការ​ភ្ញាក់ផ្អើលជា​ខ្លាំង​ បន្ទាប់ពី​ WEVERSE ​ដែល​ឋិតនៅក្រោមការ​គ្រប់គ្រងរបស់ ផលិតកម្ម​ Big Hit របស់​ក្រុម​ចម្រៀង​ប្រុស​ BTS និង TXT បាន​បង្ហោះ​នៅក្នុង​គរណីInstagram របស់​ខ្លួនថា ​ប្រកាស​ត្រៀម​ស្វាគមន៍​ តារាស្រីថ្មី ​នា​ពេលឆាប់ៗ ​ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាមួយ​នឹង​ ការ​បង្ហោះ​អម​ជាមួយ​នឹង​ រូប​ភាព​មួយ​សន្លឹក​ ថ្វីមិន​បង្ហាញ​មុខ​ តែ​ក៏​អាច​ធ្វើ​ឲ្យអ្នកគាំទ្រ ​ក៏​ដូចជា​មហាជន​ទូទៅ ​ដែល​និយម​លេង​បណ្តាញសង្គម​មួយ​នេះ ​អាច​ទាញ​ដឹងយ៉ាង​ច្បាស់​​ថា ​ជា​អតីត​ប្រធាន​ក្រុម ​ចម្រៀងនារី 2NE1 គឺCL ផង​ដែរ​។  យ៉ាងណាមិញ ព័ត៌មាន​ផ្លូវ​ការ​ផ្សេងៗ ​ទាក់ទងនឹងដំណឹង​នេះ នឹង​ត្រូវ​ប្រកាសបន្ថែម ​នៅថ្ងៃទី២៨​ខែ​កញ្ញា​ ពីរថ្ងៃខាងមុខ​នេះ។

គួរបញ្ជាក់​ឲ្យដឹង ផងដែរថា​ WEVERSE គឺ​ជា​កម្មវិធី​app មួយ​ដែល​បង្កើតឡើង ​និង​គ្រប់គ្រង់​ដោយ ​ផលិតកម្ម​ Big Hit ផ្ទាល់​ដែល​app នេះភាគច្រើន​ត្រូវ​បានប្រើ ក្នុងដំណើរការផ្សព្វផ្សាយ ​និងទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ របស់​​តារានៅក្នុង ក៏ដូចជា​នៅក្រោម ​ការ​គ្រប់​គ្រង់របស់ ​ផលិតកម្មBig Hit ​ទាំងអស់៕ 

Logo ផលិតកម្ម​Big Hit
Logo ផលិតកម្ម​Big Hit
CL
CL
CL
CL
ក្រុមចម្រៀងបុរសBTS
ក្រុមចម្រៀងបុរសBTS
រូប​ដែល​WEVERSE បាន​បង្ហោះ​ក្នុងInstagram និងFacebook
រូប​ដែល​WEVERSE បាន​បង្ហោះ​ក្នុងInstagram និងFacebook
រូប​ដែល​WEVERSE បាន​បង្ហោះ​ក្នុងInstagram
រូប​ដែល​WEVERSE បាន​បង្ហោះ​ក្នុងInstagram
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T