Man​ City​ ត្រូវ​ក្លិប​​កំពូល​​អេស្ប៉ាញ​​​បដិសេធ​​​នឹង​​​សំណើ​​យក្ស​​​មួយ​​​នេះ​​​

//s9.kh1.co/30/30c4398058f4e6179c22eac32088ad435ee700b1.jpeg
កីទ្បា

 ២៦-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រធានក្លិបលោក Enrique Cerezo បានបញ្ជាក់ថា Atletico Madrid បានច្រានចោលសំណើចំនួន ៨៥ លានផោនពីក្លិប Manchester City សម្រាប់ខ្សែការពារឆ្នើមរបស់ខ្លួន Jose Gimenez ។

ប្រធានក្លិបលោក Enrique Cerezo បានបញ្ជាក់ថា Atletico Madrid បានច្រានចោលសំណើចំនួន ៨៥ លាន​ផោន​​ពីក្លិប Manchester City សម្រាប់ខ្សែការពារឆ្នើមរបស់ខ្លួន Jose Gimenez ។ Jose Gimenez ដែល​មាន​វ័យត្រឹមតែ ២៥ ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុមមេឃខៀវ Manchester City ហើយបើយោងតាមសារព័ត៌មាន AS របស់អេស្ប៉ាញបានរាយការណ៍កាលពីដើមខែនេះថា Atletico Madrid បានបដិសេធសំណើរក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើនពីសំណាក់ក្លិបយក្សនៅក្របខ័ណ្ឌ Premier League មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពាររបស់ AT កីឡាករ Jose Gimenez
ខ្សែការពាររបស់ AT កីឡាករ Jose Gimenez

ប្រធានក្លិប AT លោក Cerezo បានបញ្ជាក់ថាក្លិបរបស់យើងបានទទួលសំណើរពី Man City ប៉ុន្តែក្រុមលោក​ចង់រក្សាខ្សែការពារឆ្នើមខាងលើ ដែលទើបតែបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគវីរុសកូវីដ-១៩ កាលពីថ្ងៃ​ច័ន្ទ​កន្លងទៅ។

ខ្សែការពាររបស់ AT កីឡាករ Jose Gimenez
ខ្សែការពាររបស់ AT កីឡាករ Jose Gimenez

គួរបញ្ជាក់ផងដែរថាខ្សែការពារអន្តរជាតិសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានចូលរួមជាមួយ Atletico Madrid កាលពីឆ្នាំ២០១៣ ផ្ទេរមកពីក្លិប Danubio ហើយអំឡុងប្រកបអាជីព ៧ឆ្នាំមកនេះ Gimenez បានក្លាយជារនាំង និងកម្លាំងដ៏សំខាន់មួយរបស់ AT ដោយបង្ហាញបាន ១៩១ប្រកួត រកបាន ៨គ្រាប់៕

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T