ភ្នំពេញ៖ ទោះបីជីវិតធ្លាប់ត្រូវជួបព្យុះភ្លៀងយ៉ាងណាក្តី តែឃើញថាជីវិតតារាស្រីកញ្ញាបេនីយ៉ាំង នៅតែមានស្នាមញញឹម ក៏ដូចជាក្តីសុខភាពរឹងមាំយ៉ាងខ្លាំង ព្រោះមានមនុស្សម្នាក់ជាពិសេស ដែលមើលថែនាងបានយ៉ាងល្អ ក្រៅពីភាពកក់ក្តៅពីគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា តារាស្រីរូបនេះមានរឿងរ៉ាវ មានការរិះគន់ពេញបណ្តាញសង្គម ជាមួយនឹងរូបសម្រស់ កែកុនរបស់នាង តែទោះជាយ៉ាងណាក្តីនាងនៅតែរឹងមាំ។ នៅពីក្រោយភាពរឹងមាំរបស់នាង ឃើញថាមានបុរសម្នាក់ ដែលជាគូស្នេហ៍ បានមើលថែនាង មិនបោះបង់ចោល ទោះមានបញ្ហាបែបណាក៏ដោយ រហូតដល់នាងបានបញ្ចេញអារម្មណ៍ពិតយ៉ាងដូច្នេះថា៖
មិនដឹងថាយើងអាចស្រលាញ់មនុស្សម្នាក់បានយូប៉ុណ្ណានោះទេ ប៉ុន្តែពេលនេះ ថ្ងៃនេះយើងគ្រាន់តែបំពេញតួនាទីរបស់យើងឲ្យបានល្អបំផុតគឺគ្រប់គ្រាន់ហើយ ស្នេហាក៏ប្រៀបដូចជាដើមឈើបើអ្នកមិនស្រោចទឹកថែទាំវានឹងក្រៀមស្វិត បើអ្នកមើលថែវាបានយ៉ាងល្អវានឹងស្រស់ស្អាតបានយូរ សូមមើលថែគ្នា...ហើយផ្ដល់ក្ដីសុខជូនគ្នាយកចិត្តទុកដាក់ពីគ្នាជានិច្ចទើបស្នេហាអ្នកមិនក្រៀមក្រំ។
ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនពិតជាសរសើរមិនបានជាមួយនឹងនាង ដែលមានសំណាងបែបនេះ ពោលគឺនាងមានក្តីសុខយ៉ាងពិតប្រាកដតែម្តង ៕







