ស្ដ្រីជនជាតិចិនម្នាក់ ភ្ញាក់ផ្អើលខ្លាំង ក្រោយស្កេនឃើញម្ជុលវែងពីរដើមបង្កប់នៅក្នុងខួរក្បាល

//s9.kh1.co/f4/f40d73ff10643bdb7e92bea799de2c74b109fea8.jpeg
សង្គម

 ២៦-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្រ្ដីជាជនជាតិចិនម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាមានម្ជុលលោហធាតុចំនួនពីរដើម បានបង្កប់នៅក្នុងខួរក្បាលរបស់នាង បន្ទាប់ពីស្កេន CT ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្ដិច

ចិន៖ ស្រ្ដីជាជនជាតិចិនម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាមានម្ជុលលោហធាតុចំនួនពីរដើមបង្កប់នៅក្នុងខួរក្បាលរបស់នាង បន្ទាប់ពីចូលបន្ទប់ស្កេន CT ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្ដីខាងលើមានឈ្មោះថា ស៊ូ អាយុ ២៩ឆ្នាំ​​​ មកពីទីក្រុង Zhengzhou បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេណែនាំឲ្យទៅស្កេន CT ដើម្បីប្រាកដថា ខួរក្បាលរបស់នាងមិនមានបញ្ហាអ្វី។ តួយ៉ាង លទ្ធផលស្កេនមិនបានបង្ហាញពីការប៉ះពាល់ណាមួយ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ឡើយ ប៉ុន្ដែវាបានបង្ហាញនូវអ្វីចម្លែកមើលទៅដូចជាម្ជុលពីរដើមប្រវែងប្រហែល ​​​​សង់ទីម៉ែត្រ និងមានអង្គត់ផ្ចិត ៤.៩ មីលីម៉ែត្រ បានបង្កប់នៅក្នុងខួរក្បាលរបស់នាង។

វេជ្ជបណ្ឌិត រួមទាំងអ្នកជំងឺផ្ទាល់​​​ ពិតជាតក់ស្លុតនិងចម្លែកក្នុងចិត្ដជាខ្លាំង ដោយសារម្ជុលនោះមិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងឡើយ។ ម៉្យាងវិញទៀត គេពុំឃើញមានស្នាមនៅលើស្បែកក្បាល ឬ លលាដ៏ក្បាលនោះទេ ខណៈដែលស្ដ្រីជាអ្នកជំងឺក៏មិនបានចងចាំអំពីការប៉ះទង្គិចក្បាលធ្ងន់ធ្ងរត្រង់ចំណុចណាមួយ ក្នុងឆាកជីវិតរបស់នាង​ដែរ។

យ៉ាងណាមិញ វេជ្ជបណ្ឌិតជឿជាក់ថា​ ម្ជុលទាំងនោះត្រូវបានគេដាក់បញ្ជូល ឬ ចូលក្នុងខួរក្បាលរបស់នាងដោយចៃដន្យកាលនាងនៅក្មេង។ ទន្ទឹមនឹងនេះ នាង ស៊ូ បាននិយាយដែរថា ក្បាលរបស់នាងមិនដែលមានការឈឺចាប់ណាមួយនោះទេ ហើយវេជ្ជបណ្ឌិតបានបញ្ជក់ថា គឺដោយសារតែម្ជុលទាំងនោះមានរាងតូច​ស្ថិតក្នុងបរិវេណនៃខួរក្បាល ដូច្នេះ វាមិនបង្កបញ្ហាអ្វីឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពស្កេន
រូបភាពស្កេន
រូបភាពស្កេន
រូបភាពស្កេន
រូបភាពស្កេន
រូបភាពស្កេន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T