Neville ថាស្ថានភាពរបស់ Man UTD បច្ចុប្បន្ន គឺត្រូវផ្ដោតទិញខ្សែការពារមុន ចាំស្រវាទិញ Sancho តាមក្រោយ

//s9.kh1.co/93/93946898a25bcee2bf64f29862072ad4d2f3941e.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Neville ប្រាប់ឲ្យ Man UTD ពង្រឹងតំបន់ការពារ

អង់គ្លេស៖ លោក Gary Neville បានលើកឡើងថា ប្រសិនបើក្លិបបិសាចក្រហម Manchester United នៅបន្តប្រើប្រាស់ ខ្សែការពារ Victor Lindelof ចាប់ដៃគូជាមួយកីឡាករ Harry Maguire នោះពួកគេនឹងមិនអាចឈ្នះពាន Premier League បាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោក Neville ថែមទាំងជំរុញឲ្យក្លិបចាស់របស់លោកមួយនេះ គួរគិតគូផ្ដោតទិញខ្សែការពារ មុនស្រវាទិញខ្សែប្រយុទ្ធស្លាប​ Jadon Sacnho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Maguire និង Lindelof 
Maguire និង Lindelof 

Man UTD បានចាប់ផ្ដើមរដូវកាលរបស់ខ្លួន មិនសូវបានល្អឡើយ ជាក់ស្ដែងប្រកួតបើកឆាកក្របខ័ណ្ឌ Premier League ពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Crystal Palace នៅទឹកដី Old Trafford ដោយលទ្ធផល ៣ទល់នឹង១។ ជាមួយគ្នានេះ អតីតប្រធានក្រុមបិសាចក្រហម លោក​ Neville មើលឃើញថា ការចាញ់របស់ក្រុមលោក Ole Gunnar Solskjaer គឺដោយសារភាពទន់ខ្សោយនៅតំបន់ការពារ។

https://s9.kh1.co/__image/w=650,h=435,q=100/62/6224ff6958fb10cb38d97ccb1cb47a23e4e2959b.png
  ខ្សែការពារ Victor Lindelof
  ខ្សែការពារ Victor Lindelof

យ៉ាងណាមិញ ទីផ្សារដោះដូររដូវក្ដៅនៅសល់ពេលប្រមាណ១សប្ដាហ៍ជាងទៀតប៉ុណ្ណោះ ខណៈ Man UTD ទើបទិញបានកីឡាករម្នាក់គត់ នោះគឺខ្សែបម្រើ Donny van de Beek ហើយគោលដៅបន្ទាប់របស់ពួកគេ គឺម្ចាស់អាវលេខ៧ ក្រុម Borussia Dortmund កីឡាករ Sacnho ។ ដោយឡែកលោក Neville យល់ឃើញថា អ្វីដែល Man UTD គួរពង្រឹងមុននោះ គឺតំបន់ការពារ។

  ខ្សែបម្រើ Donny van de Beek
  ខ្សែបម្រើ Donny van de Beek

លោក Neville បាននិយាយក្នុងកម្មវិធីវិភាគកីឡា របស់ទូរទស្សន៍ Sky Sports  ក្រោយ Man UTD ចាញ់ Crystal យ៉ាងដូច្នេះថា៖

ពួកយើងនឹងអាចលើកឡើងពីការទិញ Sancho បាន តែលុះត្រាណាតែ Man UTD ទិញបានខ្សែការពារកណ្ដាលម្នាក់ដែលអាចរត់បានលឿនល្អសិន និងចេះបិទមួយទល់មួយ។ ពួកគេមិនអាចឈ្នះពាន Premier League ឡើយ ជាមួយនឹងខ្សែការពារ១គូ ដែលពួកគេមានសព្វថ្ងៃនេះ។ Man UTD ត្រូវការខ្សែការពារដែលអាចបំលាស់ទីបានលឿន និងមានភាពលេចធ្លោ ដើម្បីមកចាប់ដៃគូជាមួយ​ Lindelof ឬ Maguire៕

  លោក Gary Neville
លោក Gary Neville
លោក Gary Neville

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T