Koulibaly ថ្លៃពេក! Man City កំពុងបង្វែររ៉ាដាទៅរកជម្រើសជាតិព័រទុយកាល់រូបនេះវិញហើយ

//s9.kh1.co/a8/a851423da8820e13d9f5eb4f79dcfd7b1b0d37e8.jpg
កីទ្បា

 ២៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man City កំពុងតែបើកកិច្ចចរចាជាមួយ Benfica ជុំវិញការផ្ទេរយករនាំងការពារ Ruben Dias មករួមក្រុម

បរទេស៖ ក្លិបមេឃខៀវ Manchester City កំពុងតែព្យាយាមទិញយកខ្សែការពារឆ្នើមម្នាក់ទៀតមករួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ក្នុងនោះកីឡាករ Kalidou Koulibaly គឺជាគោលដៅដ៏ធំមួយដែលក្លិបលោក Pep Guardiola តាមចរចាទិញពីក្លិប Napoli ជាច្រើនសប្តាហ៍មកហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

ប៉ុន្តែដោយសារ Napoli ទាមទារតម្លៃខ្លួនកីឡាករវ័យ២៩ឆ្នាំរូបនេះថ្លៃពេកពោលគឺប្រមាណ៧២លានផោន (ឬ៩២លានដុល្លារ) ទើបធ្វើឲ្យមានភាពជាប់គាំងដូចពេលនេះ។ ដោយឡែក Man City ក៏បានបើកកិច្ចចរចាជាមួយគោលដៅផ្សេងទៀតផងដែរគឺកីឡាករ Ruben Dias របស់ក្លិប Benfica ។ 

  កីឡាករ Ruben Dias
  កីឡាករ Ruben Dias

គួរឲ្យដឹងដែរ Benfica ទាមទារតម្លៃខ្លួនតារាវ័យ២៣ឆ្នាំរូបនេះ សមស្របនឹងអ្វីដែល Man City ហ៊ានចំណាយឲ្យ Napoli ពោលគឺប្រមាណ៥០លានផោន (ឬ៦៤លានដុល្លារ)។ លើសពីនេះក្លិបលោក Pep Guardiola ក៏ចង់បញ្ជូលខ្សែការពាររបស់ខ្លួនម្នាក់គឺកីឡាករ​ Nicolas Otamendi នៅក្នុងសំណើនោះផងដែរដើម្បីកាត់បន្ថយតម្លៃខ្លះ៕

  កីឡាករ Ruben Dias
  កីឡាករ Ruben Dias

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T