មានរឿងអ្វីទើបបណ្តាលឲ្យ ផេនខេក ត្រូវចូលមន្ទីរពេទ្យភ្លាមៗ ខណៈពេលកំពុងថតកម្មវិធីដ៏ល្បីមួយ

//s9.kh1.co/ba/ba750f31677a9ffa52bc0970c0f2d802a0ef69f1.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

មានរឿងអ្វីទើបបណ្តាលឲ្យ ផេនខេក ត្រូវចូលមន្ទីរពេទ្យភ្លាមៗខណៈពេលកំពុងថតកម្មវិធីដ៏ល្បីមួយ

ភ្នំពេញ៖ កញ្ញា ផេន ខេត ជាតារាស្រីភេទទី៣ ពូកែកំប្លែង និងសម្តីមិនចេះរីងស្ងួត គឺកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងក្លាយជាពិធីការិនីប្រចាំកម្មវិធីដ៏ល្បីល្បាញ 3FUN Cambodia។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបើនិយាយពីការតុបតែងខ្លួនវិញ ផេន ខេត តែងតែលេងខ្លួនជាមួយនឹងសម្លៀកបំពាក់ប្លែកៗមិនចេះជាន់ម៉ូដគ្នាឡើយ។ តួយ៉ាង មួយរយៈចុងក្រោយនេះ បន្ទាប់ពីនាងបានវះកាត់ កែសម្ជស្សមក សង្កេតឃើញថា នាងកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតទោះបីជានាងធាត់ និងមាឌធំបន្តិចមែន។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែផេកផ្លូវការរបស់កម្មវិធី 3FUN Cambodia បានធ្វើការបង្ហោះរូបមួយសន្លឹកអំឡុងពេលដែល ផេកខេត កំពុងមានអការៈមិនស្រួលខ្លួនក្នុងម៉ោងការងារ​ ថែមទាំងសរសេរយ៉ាងដូច្នេះហើយ “ផេនខេក ត្រូវដឹកទៅពេទ្យពាក់កណ្តាលទី ពេលកំពុងថត 3Fun ! មានហេតុផលពីក្រោយរឿងនេះ នឹងលាតត្រដាងប្រាប់ទស្សនិកជនឆាប់ៗនេះ! សុំទោស សប្តាហ៍នេះ អត់មានផេនខេកទេ!! មិនមែន Prank ទេ អាចចូលមើលខមិន ដើម្បីមើលរូប ផេនខេក នៅពេទ្យ!! អរគុណ ផេនខេក ដែលទោះអត់ស្រួលខ្លួនយ៉ាងណា ក៏នៅតែប្រឹង តែស៊ូទៅមុខមិនរួច ត្រូវសម្រេចដឹកទៅពេទ្យ ភ្លាមៗ” ។

សម្រាប់រឿងរ៉ាវ និងមូលហេតុពិតប្រាកដ ដែលនាំឲ្យតារាកំប្លែងស្រី ផេនខេត ចូលមន្ទីរពេទ្យភ្លាមៗនេះ នៅមិនទាន់ដឹងការពិតនៅឡើយទេ សូមរង់ចាំការបកស្រាយពីម្ចាស់សាម៉ីខ្លួន៕
សូមទស្សនារូបភាពខាងក្រោមនេះ៖

ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត សម្រាកនៅមន្ទីរពេទ្យ
ផេន ខេត សម្រាកនៅមន្ទីរពេទ្យ
ផេន ខេត កំពុងមានអការៈមិនស្រួលខ្លួន
ផេន ខេត កំពុងមានអការៈមិនស្រួលខ្លួន
ផេន ខេត កំពុងមានអការៈមិនស្រួលខ្លួន
ផេន ខេត កំពុងមានអការៈមិនស្រួលខ្លួន
ផេន ខេត
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T