សង្សារក្មេងនិយាយឌឺ Angelina ប៉ុណ្ណឹងហើយ Brad Pitt ធ្វើមិនដឹង

//s9.kh1.co/2e/2e75cac6def05a4c430ac9644a55c6b248ef388e.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែចិត្តស្រលាញ់ Brad Pitt និយាយអារម្មណ៍ផ្ទាល់ខ្លួនថា គ្មានអារម្មណ៍ខឹងសូម្បីបន្តិច នៅពេលសង្សារក្មេង និយាយឌឺទៅកាន់ អតីតប្រពន្ធ Angelia Jolie។

បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្តែងចាស់វស្សា Brad Pitt បាននិយាយចេញពីអារម្មណ៍ពិតថា ខ្លួនគ្មានអារម្មណ៍ខឹងឬ អន់ចិត្តអ្វីនោះទេ នៅពេលសង្សារក្មេង Nicole Poturalski និយាយដៀមដាម ឌឺដងទៅកាន់ Angelina Jolie ដែលជាប្រពន្ធដើមរបស់ខ្លួននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ សង្សារវ័យក្មេង Nicole Poturalski របស់ Brad Pitt បានព្រលយពាក្យ ផ្លែផ្កាតិចតួចថាដាក់ឲ្យ Angelina Jolie ដែលមានអត្ថន័យថា៖

មនុស្សរីករាយមិនស្អប់នរណាម្នាក់ឡើយ

Nicole Poturalski 

ក្រោយពីបានឃើញដូច្នេះរួចមក Brad Pitt ក៏មិនបានសម្តែងការខឹងសម្បារឬ អន់ចិត្តអ្វីនោះដែរ សូម្បីតែប៉ុនចុងក្រចក ដោយសារតារាប្រុសរូបនេះ ស្រលាញ់សង្សារក្មេងរបស់ខ្លួនខ្លាំងពេក នេះបើតាមការអះអាងរបស់សារព័ត៍មានបរទេសមួយ បានលើកឡើងយ៉ាងដូច្នេះ។

យ៉ាងណាមិញ ទោះបីជាយ៉ាងណាក៏ដោយ លោក Brad Pitt ក៏មិនបានឈរនៅខាង សង្សារក្មេងឬ អតីតប្រពន្ធឡើយ ដោយលោកសុខចិត្តឈរនៅកណ្តាល ដោយមិនលូកដៃជុំវិញរឿងជម្លោះ ផ្លែផ្កាតាមអ៊ីនធើណែតរវាងអ្នកទាំងពីរនោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Angelina 
Angelina 
Angelina
Angelina
Nicole Poturalski 
Nicole Poturalski 
Nicole Poturalski 
Nicole Poturalski 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T