មិនមែនជាសង្សារទៀត ក៏អតីតគូស្នេហ៍តារាថៃទាំងនេះ នៅតែជាមិត្តល្អ

//s9.kh1.co/76/760a14da5e6f9c11bbdf0433a7bbba28037ddb7b.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាធ្លាប់ស្រលាញ់គ្នាល្អូកល្អើនច្រើនឆ្នាំឲ្យហ្វេនៗលួចច្រណែនគ្រប់គ្នាមែន តែតារាប្រុសស្រីទាំងនេះត្រូវបែកគ្នាទៅវិញ ដោយប្ដូរទំនាក់ទំនងមកជាមិត្តល្អ រាប់អានគ្នាដូចធម្មតា។

ថៃ៖ មួយរយៈចុងក្រោយនេះ គូស្នេហ៍មួយចំនួន នៅក្នុងរង្វង់សិល្បៈថៃជាច្រើនគូ ដែលពួកគេទាំងនោះ សុទ្ធតែធ្លាប់តែស្រលាញ់គ្នាល្អូកល្អើនមិនក្រោមតិចឆ្នាំនោះទេ ប៉ុន្តែក្រោយមកក៏បានបែកផ្លូវគ្នារកអ្នកថ្មីទៅវិញ ធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជំនួសជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងមិញ ទោះបីពួកគេបានបែកគ្នាទៅហើយក៏ពិតមែន ប៉ុន្តែយើងនៅតែសង្កេតឃើញថា គូស្នេហ៍តារាថៃទាំងនោះ នៅតែបន្តរាប់អានគ្នាជាមិត្តស្និទ្ធស្នាលដូចធម្មតាដដែលមិនផ្លាស់ប្ដូរឡើយ ខណៈអ្នកខ្លះរកបានអ្នកថ្មីមកស្អំបេះដូង ទៅហើយក្ដី ក៏តារាប្រុសស្រីទាំងនោះ នៅតែមានក្ដីស្រលាញ់រាប់អានជាមិត្ត គួរឲ្យសរសើរផងដែរ។

គូស្នេហ៍តារាទាំងនោះ មានដូចខាងក្រោម៖

១.March Chutavuth និង Punpun Suttata

មួយគូនេះ ជាគូដែលអ្នកគាំទ្រ ពេញចិត្តខ្លាំងបំផុត តែក្រោយមកដោយរស់នៅមិនចុះសម្រុង អ្នកទាំងពីរក៏បានបែកគ្នា ដោយប្ដូរមកជារាប់អានគ្នាវិញ។

March និង Punpun
March និង Punpun

២.Ter Chantavit និង Peak Patrasaya

ក្រោយពេលបែកពី Peak ហើយ Ter ក៏បានសាងស្នេហ៍ថ្មី ជាមួយនឹង Mai Davikah យ៉ាងមានក្ដីសុខ ប៉ុន្តែទំនាក់ទំនងរវាងលោកនិង Peak នៅតែជាមិត្តល្អនឹងគ្នាដូចធម្មតា។

Ter និង Peak
Ter និង Peak

៣.Pong Nawat និង Kaew Jarinya

ទោះបីជា Kaew មានគូដណ្ដឹងរួចហើយមែន តែ Pong Nawa នៅតែមានស្នាមញញឹមជូនសង្សារចាស់ និងនៅតែបន្តរាប់អានគ្នាដដែល។

Pong Nawat និង Kaew Jarinya
Pong Nawat និង Kaew Jarinya

៤.Shahkrit និង Woonsen 

មួយគូនេះ ក៏បានបែកគ្នាជាយូរមកហើយដែរ ហើយ Shahkrit បានរស់នៅជាមួយគ្រួសារប្រពន្ធក្រោយយ៉ាងមានក្ដីសុខ តែគេនៅតែឃើញ អ្នកទាំងពីរទាក់ទងគ្នាជាមិត្តដដែល។

Shahkrit និង Woonsen  
Shahkrit និង Woonsen  

៥.Dome Pakornlam និង Ploy Chermarn

អ្នកទាំងពីរនេះ ក៏ក៏មិនខុស ពីគូខាងលើៗដែរព ដោយគេនៅតែបន្តរក្សាទំនាក់ទំនងជាមិត្តជាមួយគ្នាដូចមុនដដែលផងដែរ ខណពេលនេះ Dome បានរៀបការប្រពន្ធថ្មី ហើយ Ploy ក៏មានគូស្នេហ៍ថ្មីហើយដែរ។

Dome និង Ploy
Dome និង Ploy

៦.Alek Teeradetch និង Toey Jarinporn

មួយគូនេះ ក៏ទើបតែបញ្ចប់ទំនាក់ទំនងជាមួយគ្នាថ្មីៗនេះដែរ ក្រោយស្រលាញ់គ្នាច្រើនឆ្នាំ ប៉ុន្តែទោះគេទាំងពីរ នៅមិនទាន់រកអ្នកថ្មីជំនួសគ្នារាងខ្លួនពិតមែន តែគេនៅតែរាប់អានគ្នាជាមិត្តល្អបំផុត។

Alek និង Toey
Alek និង Toey

៧.Ton Arch និង Taew Natapohn

ទំនាក់ទំនងរយៈពេលជាង ១០ ឆ្នាំរបស់អ្នកទាំងពីរ ទើបតែបានបែកគ្នាថ្មីៗនេះ ហើយក្រោយពីបែកគ្នាទៅ Taew ក៏បានរកអ្នកថ្មីជំនួស Ton បានហើយ ប៉ុន្តែទោះយ៉ាងណា អ្នកទាំងពីរនៅតែរាប់អានគ្នាដូចធម្មតា។

Taew និង Ton
Taew និង Ton
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T